កូវីដ-១៩
ផ្ទុះកូវីដហាងខារ៉ាអូខេ កាឡាក់ស៊ី រកឃើញស្ត្រីបុគ្គលិក២៤នាក់វិជ្ជមានកូវីដ១៩ និងអ្នកពាក់ព័ន្ធច្រើនទៀត
ស្ទឹងត្រែង ៖ នៅល្ងាចថ្ងៃទី២៤ខែមិថុនាឆ្នាំ ២០២១នេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានចុះយកវត្ថុសំណាកវិភាគតេស្តរហ័សរកឃើញស្រីបម្រើការងារខារ៉ាអូខេកាឡាក់ស៊ីចំនួន ២៤នាក់ផ្ទុកកូវីត១៩។

លោកអ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តបានចុះយកសំណាកវិភាគតេស្តរហ័សពិនិត្យឃើញថា មានស្រីបម្រើការងារក្នុងខារ៉ាអូខេចំនួន២៤នាក់ផ្ទុកកូវីត១៩។

លោកបន្តថា ពេលនេះក្រុមគ្រូពេទ្យកំពុងយកសំណាកអ្នកពាក់ព័ន្ធដែលបានចូលច្រៀងខារ៉ាអូខេ ដើម្បីយកវត្ថុសំណាកពិនិត្យរកមេរោគកូវីត១៩។

លោកប្រធានមន្ទីរបន្តថា ក្រុមគ្រូពេទ្យនៅតែបន្តធ្វើរហូតបើសិនជាមានអ្នកពាក់ព័ន្ធស្ម័គ្រចិត្តមកធ្វើតេស្ត៕
ដោយ ៖ ងិនលីម


-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


