KPT+
ចំណាយតិចតែសប្បាយអស់ដៃ សម្រាប់អ្នកគ្រោងទៅមណ្ឌលគិរីបែបផ្សងព្រេង
គ្រប់គ្នាប្រហែលជាបានដឹងឮមកស្រាប់ ថាដែនដីភូមិភាគឥឦសាន្តមួយនេះមានទេសភាពស្រស់បំព្រងខ្លាំងណាស់ ។ ជឿថាគ្នាយើងខ្លះប្រហែលជាពិបាករកកន្លែងគេង ហូបចុក និងចង់ដឹងពីតម្លៃចំណាយនានាហើយមែនទេ ? ជាពិសេសសម្រាប់អ្នកមិនធ្លាប់បានទៅលេងខេត្តមណ្ឌលគីរី។
តាមរយៈការសម្ភាសន៍ពីលោក យិន ភារុណ ដែលជាជាងថតរូបម្នាក់ និងចូលចិត្តដំណើរផ្សងព្រេងក្នុងតំបន់ព្រៃភ្នំបានប្រាប់មកកាន់ Kpt plus ថា ក្រុមរបស់លោកមានគ្នា៤នាក់ ចាយអស់ប្រហែល ៨០-១២០ដុល្លារ សម្រាកនៅមណ្ឌគីរីចំនួន៣ថ្ងៃ២យប់។ ខាងក្រោមនេះគឺជាការចែករំលែកបទពិសោធន៍របស់លោក៖

ជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តនិងស្រឡាញ់ធម្មជាតិ ស្រឡាញ់ការដើរព្រៃភ្នំ ស្ដាប់សំឡេងសត្វយំ និងការស្វែងយល់ពីវប្បធម៌រស់នៅរបស់បងប្អូនជនជាតិភាគតិចខ្មែរយើងនៅខេត្តមណ្ឌលគិរី។ ខ្ញុំមានប៉ុន្មានចំណុច ចង់ចែករំលែកដល់អ្នកដែលចូលចិត្តដើរព្រៃបង្កើតបទពិសោធន៍បែបផ្សងព្រេងដូចជាខ្ញុំ។
ទី១. ក្រុមពួកយើងបានជ្រើសយកការធ្វើដំណើរដោយរថយន្តក្រុង តំលៃប្រហែល១០ដុល្លា ចំណាយពេល៦ម៉ោងជាង ដើម្បីទៅដល់ខេត្តមួយនេះ។ ត្បិតថាយូរបន្តិច តែអាចទ្រាំបាន។ ទៅដល់ខេត្តភ្លាមក្រុមពួកយើងបានចរចាជួលម៉ូតូគេនៅទីនោះ តម្លៃធម្មតា ៧ ដុល្លារក្នុង១ថ្ងៃ តែបើពូកែសំដីបន្តិចអាចបានធូរថ្លៃជាងនេះ។

ទី២. ចំពោះការស្នាក់នៅខ្ញុំសម្រេចគេងនៅ Happy Elephant Bangalow ដែលនៅជិតក្រុង នឹងមាន Restaurant ផងដែរ។ យប់ឡើងស្ងាត់អាចស្ដាប់សំឡេងសត្វយំយ៉ាងរងំ។ ចំពោះតម្លៃវិញគឺថាកប់តែម្ដង ១ យប់ ៦ ដុល្លា ហើយមិនចាំបាច់ស្អាតពេកទេ ឲ្យតែគេងបាននិងមានបន្ទប់ទឹកទៅគឺប្រសើរណាស់។
ទី៣. ការហូបចុក ក្រុមពួកយើងទៅញ៉ាំនៅផ្សារឬតាមតំបន់រកកន្លែងណាធូរថ្លៃ ហើយមួយពេលខ្ញុំចំណាយអស់១ម៉ឺនរៀលទៅ១២០០រៀល តែចំណែកពេលព្រឹកវិញគឺ៤ពាន់រៀល។ ពេលល្ងាច ពយកយើងទិញអាហារពីផ្សារ ហើយយកទៅចម្អិនញ៉ាំនៅលើភ្នំដើម្បីមើលថ្ងៃលិចដ៏សែនស្អាត និងទិដ្ធភាពទីក្រុងនៅពេលយប់។
ទី៤. ចំណែកផ្លូវវិញអាចថាពិបាកដើរបន្តិច តែមានរបៀបអ្នកដើរ ដោយយកមាត់ធ្វើជាផ្លូវ ដោយក្រុមពួកយើងបានសួរអ្នកភូមិនៅទីនោះ។ ម្យ៉ាងវាសប្បាយជាងអ្នកដើរកម្សាន្ត ការផ្សងព្រេងឲ្យតែទៅមុខសំខាន់មកដល់កន្លែងគេងវិញសុវត្ថិភាព។
ដូចយើងបានដឹងស្រាប់ ផ្លូវទៅខេត្តឦសាន្តមិនមែនស្រួលធ្វើដំណើរឡើយ ទាល់តែអ្នកចូលចិត្តផ្សងព្រេងបន្តិចទើបអាចស៊ូបាន តែបើឃើញទេសភាពព្រៃភ្នំរបស់មណ្ឌលគីរីហើយ ធានាថាអារម្មណ៍ស្មុគស្មាញទាំងប៉ុន្មាននិងប្រែជាស្រស់ថ្លា។

ទី៥. បើនិយាយពីកន្លែងដើរលេងវិញមិនបាច់និយាយឡើយ ក្នុងរយៈពេល៣ថ្ងៃ២យប់នៅខេត្តមណ្ឌគីរីនេះ ក្រុមរបស់ខ្ញុំបានទៅលេងនៅ ទឹកជ្រោះប៊ូស្រា ទឹកជ្រោះសែនមនោរម្យ ទឹកជ្រោះក្បាលព្រះ សមុទ្រឈើ ចម្ការកាហ្វេ ភ្នំដោះក្រមុំ និងកន្លែងដំរី។
និយាយតាមត្រង់តាមរយៈបទពិសោធន៍របស់ខ្ញុំជាមួយក្រុម យល់ល្អគឺកុំទៅគ្នាច្រើនពេកឬតិចពេក ត្រឹមគ្នា ៥ ទៅ ១០នាក់អី ដឹងតែសប្បាយម៉ាអស់ដៃហ្មង។
យ៉ាងម៉េចដែរមិត្តអ្នកអានរបស់ Kpt Plus ជាទីស្នេហា ក្រោយពីបានអានអត្ថបទហើយ គួរតែចាប់ផ្ដើមរៀបគម្រោងដើរលេងយកបទពិសោធន៍ម្ដងអ្ហី?
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ចង់ឡើងភ្នំលេងចុងសប្ដាហ៍ កុំភ្លេចគន្លឹះ ៥ យ៉ាងពីអ្នកមានពិសោធន៍
ចុចអាន៖ អ្នកម្ដុំទួលទំពូងពិបាករកកន្លែងលំហែអារម្មណ៍មែនទេ? សាកល្បងទៅកន្លែងទាំងនេះ!
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសាលាតិចណូ បង្កើតក្រុមការងារសហការជាមួយសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ


