Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងប្រកាសមានអ្នកស្លាប់ដោយកូវីដទាំងព្រឹកនៅថ្ងៃទី២៦មិថុនា នេះ

បានផុស

នៅ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសមានករណីស្លាប់លើបុរស​អាយុ​៦៩ឆ្នាំ​ម្នាក់ដោយសារជំងឺកូវីដ-១៩ និងរកឃើញអ្នកឆ្លងថ្មីចំនួន៣៦នាក់ ។

ជនរងគ្រោះដែលស្លាប់ដោយជំងឺកូវីដ-១៩ មានឈ្មោះ ប៉ោ ផល្លី ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅ​ភូមិ​ជ័យឧត្ដម ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង ស្លាប់នៅវេលាម៉ោង៦និង៤៥នាទី ព្រឹក ថ្ងៃ​ទី២៦ ខែមិថុនា ដោយវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួត​ទាំងសងខាង ដោយជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ជា​មួយ​អាការសង្ស័យឆ្លងជំងឺកូវីដ-១៩​ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស (Rapid Test)លទ្ធផល​វិជ្ជមានកូវីដ-១៩។ ទន្ទឹមគ្នានេះ​ នៅថ្ងៃទ២៥ ខែមិថុនា ​រដ្ឋបាលខេត្តក៏បានរកឃើញអ្នកឆ្លងថ្មី​ចំនួន​៣៦​នាក់​បន្ថែមទៀត។

គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១​ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១,៣២៧នាក់ ព្យាបាលជាសះស្បើយចំនួន៨៩៥នាក់ កំពុងសម្រាកព្យាបាលចំនួន៤១៣នាក់ និងស្លាប់១៩នាក់ ៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម