ព័ត៌មានជាតិ
ផ្ផ្ទុះឆ្លងកូវីដខ្លាំង អាជ្ញាធរចុះបិទខ្ទប់ទីតាំងអាជីវកម្ម និងផ្ទះពលរដ្ឋសរុប ១០ កន្លែងក្នុងក្រុងសិរីសោភ័ណ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អមដំណើរដោយ លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ លោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងមន្ត្រីក្រោមឪវ៉ាទជាច្រើនាក់ទៀត បានចុះយកសំណាកប្រជាពលរដ្ឋប្រុស ស្រីក្នុងក្រុងសិរីសោភ័ណ នៅយប់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ ក្រោយមានករណីផ្ទុះជំងឺកូវីដ-១៩ ដែលមានអ្នកពាក់ព័ន្ធ១៤១នាក់ បានយកសំណាក់ទៅពិនិត្យ រកឃើញ វិជ្ជមានកូវីដ.១៩ ចំនួន៧៧នាក់ អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន៨៤នាក់ក្នុងនោះបានធ្វើការបិតទីតាំងសណ្ឋាគារ រុងរឿង កន្លែងជួសជុលរថយន្ត២ និងផ្ទះប្រជាពលរដ្ឋ៧ខ្នងផងដែរ។

បន្ទាប់ពីផ្ទុះកូវីដ១៩ខ្លាំងក្នុងក្រុងសិរីសោភ័ណ មក អាជ្ញាធរខេត្ត បានធ្វើការផ្សព្វផ្សាយបន្ទាន់មួយឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ ពាក់ព័ន្ធផ្ទាល់ ឬប្រយោល និងអ្នកវិជ្ជមានកូវីដ១៩ យកសំណាកវិភាគ រកមេរោគកូវីដ១៩ នៅកន្លែងបានកំណត់។
គួរបញ្ជាក់ថា ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២១នេះ មេរោគកូវីដ១៩ ផ្ទុះចេញពីសណ្ឋាគារ និងហាងខារ៉ាអូខេ រុងរឿង កន្លែងជួសជុលរថយន្ត២កន្លែង និងផ្ទះប្រជាពលរដ្ឋ៧ខ្នង។ ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩រដ្ឋបាលខេត្តបានជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ប្រញាប់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន រយៈពេល១៤ថ្ងៃដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃនោះទេ។ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ក្នុងករណីបុគ្គលណាមិនអនុវត្តកាតព្វកិច្ច ល្មើសនឹងវិធានសុខាភិបាល នឹងត្រូវពិន័យអន្តរកាល ចាត់វិធានការផ្លូវច្បាប់ផងដែរ។

រដ្ឋបាលខេត្តបន្ទាយមានជ័យសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់និងចូលរួមអនុអនុវត្តយ៉ាងយកចិត្តទុកដាក់និងអនុវត្តនូវវិធានការ ការពារ របស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់៕
អត្ថបទ ៖ វ៉ាន់ ណាង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


