ព័ត៌មានជាតិ
ការអនុវត្តវិធីសាស្ត្រចម្រុះTEST នៅតាមមូលដ្ឋានរបស់រោងចក្រសហគ្រាស ត្រូវបានអនុវត្តតាមយៈ សកម្មភាព៧ចំនុច
លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការ តំណាងលោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថាវិធីសាស្ត្រ TEST គឺជា វិធីសាស្ត្រចម្រុះដែលមានរួមបញ្ចូលវិធីសាស្ត្រមួយចំនួនដូចជា៖
ការជ្រើសរើសបច្ចេកវិទ្យាសមស្រប ដើម្បីប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត រួមជាមួយកម្មវិធីប្រព័ន្ធគ្រប់គ្រងចំនួនបីទៀតគឺ គណនេយ្យភាពគ្រប់គ្រងបរិស្ថាន (Environmental Management Accounting) ប្រព័ន្ធគ្រប់គ្រងបរិស្ថាន(Environmental Management System) និងការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម(Corporate Social Responsibility)ហើយការអនុវត្តវិធីសាស្ត្រចម្រុះ TEST នៅតាមមូលដ្ឋានរបស់រោងចក្រ សហគ្រាសត្រូវបានអនុវត្តតាមយៈ សកម្មភាពចំនួន៧ចំនុចសំខាន់ៗផងដែរ។

លោក ឆែម គាតរិទ្ធី ថ្លែងបែបនេះខណៈពេលជួបប្រជុំជាមួយ រោងចក្រ និងសហគ្រាសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង “អភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST-Transfer of Environmentally Sound Technology methodology) ” សម្រាប់ជំហានទី២តាមរយៈប្រព័ន្ធអនឡាញនាល្ងាចម្សិលមុិញនេះនៅទីស្តីការក្រសួងតាមរយៈZoom។
លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មបានថ្លែងថា វិធីសាស្ត្រ TEST គឺជា វិធីសាស្ត្រចម្រុះដែលមានរួមបញ្ចូលវិធីសាស្ត្រមួយចំនួនដូចជា៖ ការជ្រើសរើសបច្ចេកវិទ្យាសមស្រប ដើម្បីប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត រួមជាមួយកម្មវិធីប្រព័ន្ធគ្រប់គ្រងចំនួនបីទៀតគឺ គណនេយ្យភាពគ្រប់គ្រងបរិស្ថាន (Environmental Management Accounting) ប្រព័ន្ធគ្រប់គ្រងបរិស្ថាន(Environmental Management System) និងការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម(Corporate Social Responsibility)។

ការអនុវត្តវិធីសាស្ត្រចម្រុះ TEST នៅតាមមូលដ្ឋានរបស់រោងចក្រ សហគ្រាសត្រូវបានអនុវត្តតាមយៈ សកម្មភាព ដូចខាងក្រោម៖
• ការសិក្សាលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការវិភាគសេដ្ឋកិច្ចស្តីពីការអនុវត្តបច្ចេកវិទ្យា បញ្ចេញ កាបូន តិច នៅតាមបណ្តារោងចក្រ សហគ្រាសទាំងនោះ។
• ការសិក្សាលើសុវត្ថិភាពឧស្សាហកម្មពាក់ព័ន្ធគ្រឿងចក្រ គ្រឿងម៉ាស៊ីន នៅក្នុងរោងចក្រ សហគ្រាស ទាំងអស់។
• ការសិក្សាលើ ការប្រើប្រាស់សារធាតុគីមីនៅក្នុងរោងចក្រ សហគ្រាស
• ការសិក្សាអំពី ប្រសិទ្ធភាពថាមពលក្នុង វិស័យឧស្សាហកម្ម នៅក្នុងរោងចក្រ សហគ្រាស
• ការអនុវត្តវិធីសាស្ត្រ ស៥ របស់មជ្ឈមណ្ឌលផលិតភាពជាតិដល់រោងចក្រ សហគ្រាស
• ការផ្តល់ ប្រឹក្សាយោបល់ អំពីការផ្ទេរបច្ចេកវិទ្យាថ្មីៗ ដល់រោងចក្រ សហគ្រាស
• ការរៀបចំកម្មវិធីសិក្សាជាប្រចាំដល់បុគ្គលិក កម្មករ រោងចក្រ សហគ្រាសអំពីបច្ចេកទេស បច្ចេកវិទ្យា និងវិធីសាស្ត្រទាំងអស់ ខាងលើ របស់វិស័យឧស្សាហកម្ម ដើម្បីជួយគាំទ្រការអភិវឌ្ឍប្រទេសជាតិ។
វិធីសាស្ត្រចម្រុះ TEST ជួយជម្រុញក្រុមហ៊ុនឱ្យមានភាពរីកចំរើនផ្នែកគ្រប់គ្រងបរិស្ថាន និងភាព ប្រកួតប្រជែង ហើយជួយកែប្រែដំណើរការផលិតកម្មការអនុវត្តការគ្រប់គ្រង និងទស្សនៈវិស័យរបស់ក្រុមហ៊ុនដើម្បីធានាបាននូវនិរន្តភាព នៃកិច្ចអនុវត្តបៃតងនិងធានាដំណើរការផលិតដ៏ប្រសើរបំផុត៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៩ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ