កូវីដ-១៩
ខេត្តបាត់ដំបងរកឃើញវិជ្ជមានកូវីដថ្មី រហូតដល់ចំនួន ៦៦ នាក់ នៅថ្ងៃទី២នេះ
បាត់ដំបង ៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីកើនឡើងខ្ពស់ ដែលមិនធ្លាប់មានពីមុនមក បើសរុបអ្នកផ្ទុកកូវីដនៅក្នុងខេត្តពេលនេះ គឺមានចំនួនរហូតដល់ ១.០៥៦ នាក់ហើយ។
តាមការប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលកម្ពុជាថ្មី ទើបទទួលបាននៅយប់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ នេះ បានបញ្ជាក់ពីការរកឃើញអ្នកផ្ទុកថ្មី នៅក្នុងថ្ងៃនេះ មានចំនួន ៦៦ នាក់ ដែលក្នុងនោះគឺពលករមកពីប្រទេសថៃមានចំនួន ១១ នាក់ ពាក់ព័ន្ធនឹងសហគមន៍ ២០ កុម្ភៈ មានចំនួន ៥៥ នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១០ នាក់ផងដែរ។
បើតាមតួលេខសរុបរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា បើគិតរហូតមកទល់និងថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួនសរុប ១.០៥៦នាក់ ជាសះស្បើយមានចំនួន៥៩០នាក់ ស្លាប់បានកើនឡើងដល់ ៧ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ក៏ដូចជានៅវិទ្យាល័យសម្តេចឪ មានចំនួន ៤៥៩ នាក់៕
ដោយ ៖ សោ និយមរ័ត្ន




-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


