ព័ត៌មានជាតិ
រកឃើញអ្នកឆ្លងវិជ្ជមានកូវីដ-១៩ចំនួន ១៧នាក់ និងជាសះស្បើយចំនួន ២នាក់ នៅខេត្តស្ទឹងត្រែង
រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសត្រឹមម៉ោង ៥:០០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២១នេះ បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ១៧នាក់ និងមានអ្នកជាសះស្បើយចំនួន ២ នាក់។
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង១៧នាក់ ត្រូវបានយកសំណាកវិភាគនៅទីតាំងចំនួន២កន្លែង ទី១-មណ្ឌលចត្តាឡីស័កក្រុង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩នាក់ ទី២-ភោជនីយដ្ឋានកាឡាក់ស៊ី ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង រកឃើញចំនួន ៨ នាក់ ជាបុគ្គលិកនារីបម្រើការហាងខារ៉ាអូខេ។

គួររំលឹកផងដែរថា កាលពីថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២១ ភោជនីយដ្ឋាន”កាឡាក់ស៊ី” ត្រូវបានក្រុមគ្រូពេទ្យជំនាញ ចុះមកយកសំណាកវិភាគតេស្តរហ័ស រកឃើញបុគ្គលិកនារីបម្រើការងារក្នុងភោជនីយដ្ឋាននេះ ចំនួន ៣០នាក់។ ចំណែកនារី និងបុរស ប៉ះពាល់ផ្ទាល់និងប្រយោល ដែលធ្វើតេស្តមិនទាន់ឃើញ ត្រូវបានធ្វើចត្តាឡីស័ក រហូតមកដល់ថ្ងៃទី៤ កក្កដានេះ បានរកឃើញនារី៦នាក់និងបុរស២នាក់បន្ថែមទៀត ក្នុងហាង “កាឡាក់ស៊ី” និង ៩នាក់ទៀត បានឆ្លងរីករាលដាលធ្វើតេស្តរកឃើញនៅមណ្ឌលចត្តាឡីស័កក្រុង។

ពាក់ព័ន្ធករណីករណីខាងលើរដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណៈជន និងប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា អ្នកដែលពាក់ព័ន្ធផ្ទាល់និងប្រយោលត្រូវធ្វើចត្តាឡីស័កយកសំណាកវិភាគតេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីទប់ស្កាត់ការរីករាលដាលបន្តទៀត។ ខេត្តស្ទឹងត្រែងគិតត្រឹមម៉ោង ៥:០០ រសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ សរុប៣២១នាក់ ស្រី ១៥១ នាក់ អ្នកជាសះស្បើយ ២៣នាក់ស្រី ៩នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល ២៩៨ នាក់ ស្រី ១៤២នាក់៕
អត្ថបទ៖ ងិនលីម
សូមចុចអាន៖
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២២ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache



