ព័ត៌មានជាតិ
អ្នកនាំពាក្យថា ការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដមានគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩សម្រេចបានតាមផែនការលទ្ធកម្មក្នុងការទិញវ៉ាក់សាំង ខណៈដែលវ៉ាក់សាំងដែលជាការបញ្ជាទិញ មានគ្រប់គ្រាន់ហើយសម្រាប់កម្ពុជានៅឆ្នាំនេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ០៦ ខែកក្កដានេះថា កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់នោះទេ ក្រសួងបានធ្វើលទ្ធកម្មវ៉ាក់សាំង ខណៈដែលផែនការគឺនៅសល់វ៉ាក់សាំងបរិបូរ។

លោកស្រីបញ្ជាក់ថា នៅក្នុងខែកក្កដានេះ មានវ៉ាក់សាំង ៥ លានបន្ថែមទៀត នឹងមកដល់បន្តបន្ទាប់ដែលជាការបញ្ជាទិញ គឺនៅថ្ងៃទី ១០ នឹងមកដល់ ៤ លាន ហើយចុងខែកក្កដា នឹងមាន១លានទៀត ខណៈខែសីហា នឹងមាន៤ លានដូសទៀត។
លោកជំទាវថ្លែងថា “សម្រាប់ខែ៧ នេះ យើងនៅសល់ ៤ លាននៅថ្ងៃ១០ នឹងមក ហើយចុងខែ មួយលានទៀត ហើយខែ៨ នឹងមកទៀត ដូច្នេះការបញ្ជាទិញវ៉ាក់សាំងគឺគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា”។
កម្ពុជាចំណាយថវិការប្រមាណ ១៧០ លានដុល្លារ ក្នុងការបញ្ជាទិញវ៉ាក់សាំងការពារកូវីដ១៩ ពីប្រទេសចិន។
អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៥ ខែកក្កដា អ្នកចាក់វ៉ាក់សាំងបានកើនដល់ ៤,៦ លាននាក់ ស្មើនឹង ៤៦ ភាគរយ ខណៈកំពុងសម្រុកចាក់នៅតាមបណ្តារទីប្រជុំជន និងខេត្តដែលមានហានិភ័យ៕ ដោយ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


