ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគេនទេយ្យទាន ដល់ព្រះសង្ឃ១៣អង្គ នៅវត្តបន្ទាយស្ទោង
ព្រះសង្ឃចំនួន១៣អង្គ ដែលគង់នៅវត្តបន្ទាយស្ទោង ដែលកំពុងជួបការខ្វះខាត ត្រូវបានឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគេនបច្ច័យនិងទេយ្យទាន តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២១។

ដោយការមើលឃើញពីសកម្មភាព របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើវិស័យមនុស្សធម៌ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក៏បានជួយឧបត្ថម្ភ ស្បៀងអាហារដល់នៅវត្តបន្ទាយស្ទោងកំពុងខ្វះខាត សម្រាប់ផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

ពិធីប្រគេនទេយ្យទានព្រះសង្ឃចំនួន១៣អង្គ ដោយមានការចូលរួម ពីអាជ្ញាធរដែនដី មានអង្ករ២០០គ.ក មី១០កេស ត្រីខកំប៉ុង១០យួរ ទឹកត្រី៥យួរ ទឹកសុទ្ធវីតាល់៦កេស ម៉ាសបួនស្រទាប់២០០សន្លឹក ជែលលាងសំអាតដៃ១ដប និងបច្ច័យមួយចំនួនផងដែរ។

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃ មន្ត្រីរាជការកងកម្លាំង សិស្សានុសិស្ស ទាំងអស់ត្រូវចូលរួមអនុវត្តតាមវិធានការ៣កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មានការប្រុងប្រយ័ត្នជានិច្ចជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារ និងទីវត្តអារាម។


គណៈកម្មការអាចារ្យវត្ត អាជ្ញាធរដែនដី និងព្រះសង្ឃ មានព្រះទ័យរីករាយ ដោយបានទទួលទេយ្យទាននិងបច្ច័យសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃបានទាន់ពេលវេលា សូមជូនពរឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវព្រមទាំង អស់លោកលោកស្រី នៃក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន សូមឲ្យចៀសផុតពីការឆ្លងមេរោគដ៏សាហាវនេះ និងមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច។
អត្ថបទ៖ ប៊ុន រដ្ឋា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



