ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បដិសេដមិនទទួលយកវ៉ាក់សាំង AstraZeneca ពី COVAX
ប្រទេសកូរ៉េខាងជើងបានបដិសេដមិនទទួលយកវ៉ាក់សាំង AstraZeneca ដែលត្រូវបានរៀបចំឡើងក្រោមគម្រោងចែកចាយជាសកល COVAX ដោយសារតែការព្រួយបារម្ភលើផលប៉ះពាល់ ។
គម្រោង COVAX បាននិយាយថា ខ្លួននឹងផ្តល់វ៉ាក់សាំង AstraZeneca ជិត ២ លានដូល្លាទៅកូរ៉េខាងជើង ខណៈរដ្ឋមួយនេះ មិនបានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ ១៩ សូម្បីមួយករណី ក្រោយបានដាក់ចេញនូវវិធានការ ប្រឆាំងនឹងវីរុសយ៉ាងតឹងរ៉ឹង រួមមានការបិទព្រំដែន និងការទប់ស្កាត់ការធ្វើដំណើរក្នុងប្រទេសជាដើម ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ (INSS) ដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ឥឡូវនេះក្រុងព្យុងយ៉ាងកំពុងស្វែងរកជម្រើសវ៉ាក់សាំងផ្សេងទៀត ។
របាយការណ៍របស់ INSS ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើង ក៏មិនចាប់អារម្មណ៍នឹងវ៉ាក់សាំងចិនផងដែរ ដោយសារតែការព្រួយបារម្ភថា វ៉ាក់សាំងប្រហែលជាមិនមានប្រសិទ្ធិភាពនោះទេ ប៉ុន្តែរដ្ឋនេះបានបង្ហាញចំណាប់អារម្មណ៍ ចំពោះវ៉ាក់សាំងនៅក្នុងប្រទេសរុស្ស៊ី ដោយសង្ឃឹមថា ពួកគេនឹងត្រូវបានបរិច្ចាគដោយឥតគិតថ្លៃ ។
លោក Lee Sang-keun នាយកស្រាវជ្រាវយុទ្ធសាស្ត្រនៅឧបទ្វីបកូរ៉េប្រចាំ INSS បានប្រាប់ Reuters ថា “កូរ៉េចខាងជើង កំពុងពឹងផ្អែកលើវ៉ាក់សាំងរុស្ស៊ី ប៉ុន្តែមិនទាន់មានការរៀបចំណាមួយនោះទេ” ។
លោក Lee បានបន្ថែមទៀតថា អាជ្ញាធរកូរ៉េខាងជើងមានការព្រួយបារម្ភអំពីវ៉ាក់សាំង AstraZeneca បន្ទាប់ពីមានរបាយការណ៍អំពីករណីកំណកឈាមដ៏កម្រ ក្នុងចំណោមមនុស្សមួយចំនួនដែលបានចាក់វាហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ គ្រាន់តែឃើញ គីម ជុងអ៊ុន ស្រកគីឡូ ប្រជាជន កូរ៉េខាងជើង ស្រក់ទឹកភ្នែកបណ្តើរៗហើយ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ