សុខភាព
គ្រោះថ្នាក់២យ៉ាងចំពោះអ្នកប្រើថ្នាំ គ្លូតា កំលុងពេលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
អ្នកដែលនិយមលេបឬចាក់ថ្នាំ គ្លូតា ជាប្រចាំ គប្បីមានការប្រុងប្រយ័ត្នខ្ពស់កំលុងពេលចាក់វ៉ាក់សាំង ព្រោះជាតិស្ករ Glutathione ឬហៅខ្លីថា គ្លូតា គឺជាធាតុផ្សំនៃសារធាតុគីមី ដែលមិនមានការរកឃើញដោយវិទ្យាសាស្ត្រអាចធានាអំពីសុវត្ថិភាពក្នុងការប្រើប្រាស់នៅឡើយ។

ជាពិសេស គ្លូតា សំយោគ (គីមី) អាចបង្កគ្រោះថ្នាក់ដល់សុខភាព ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំង ត្បិតការប្រើឱសថនេះមិនត្រឹមត្រូវ នឹងបង្កគ្រោះថ្នាក់ពីរយ៉ាងធំៗគឺ បញ្ហាផ្លូវដង្ហើមនិងជំងឺស្បែកធ្ងន់ធ្ងរ។ ក្នុងករណីខ្លះ គេអាចមានអាការហើមមុខខ្លាំងទៀតផង។

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានព្រមានសាធារណជនដែលទម្លាប់ប្រើ គ្លូតា គួរតែចៀសវាងការលេបឬចាក់ថ្នាំបំប៉នឱ្យស្បែកស ឬប្តូរពណ៌មួយនេះយ៉ាងហោច ២ សប្ដាហ៍មុនពេលចាក់វ៉ាក់សាំង និងត្រូវរង់ចាំពី ២-៤ សប្ដាហ៍ក្រោយចាក់ដូសទី២ សឹមបន្តប្រើវាទៀត។ ពុំនោះទេ រាងកាយអាចប្រតិកម្មជាមួយថ្នាំដោយអាចធ្វើឱ្យស្ទះខ្យល់ដង្ហើម ហើយនាំឱ្យដង្ហើមដកញាប់ខុសប្រក្រតី។ មួយវិញទៀត ការចាក់បញ្ចូលជាតិគ្លូតាសំយោគ ឬលេបទៅក្នុងរាងកាយយ៉ាងលើសលុប អាចបណ្តាលឱ្យថ្លើមឈប់ផលិតសារធាតុគ្លូតាធម្មជាតិ ហើយនាំឱ្យកើតជំងឺមហារីកស្បែក។

ការផ្អាកប្រើប្រាស់ឱសថនេះមួយអន្លើសិន អាចការពារគ្រោះថ្នាក់សុខភាពផ្សេងទៀតផងដែរ ខណៈហានិភ័យរបស់វា កំពុងត្រូវសិក្សាបន្ថែម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ តើអ្នកនិយមចាក់ Botox រងផលប៉ះពាល់ដែរទេ ក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩?
ចុចអាន៖ លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់?

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់