ជីវិតកម្សាន្ដ
វ៉ាន់ នីឡា ជួយសម្រេចបំណងកុមារី យ៉ង់ ស្រីនីត
តាមការកត់សម្គាល់នាអំឡុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានក្នុងស្រុកមួយចំនួន បានដាក់ការចាប់អារម្មណ៍ខ្លាំងចំពោះកុមារី យ៉ង់ ស្រីនីត ស្ថិតក្នុងវ័យ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី បន្ទាប់ពីប្អូនស្រីរូបនេះ បានរៀបរាប់ជុំវិញជីវិតតស៊ូ ក៏ដូចជាបំណងប្រាថ្នាចំនួនពីរសម្រាប់ថ្ងៃអនាគត។

ដោយសារតែហេតុផលនេះហើយ ទើបកុមារី យ៉ង់ ស្រីនីត កំពុងទទួលបានក្តីអាណិតអាសូរពីសំណាក់មជ្ឈដ្ឋានមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន។ ម្យ៉ាងទៀត ស្រីនីត ក៏ត្រូវបានការផ្តល់ឱកាសមកបង្ហាញខ្លួន ថតសម្តែងជាមួយតារាកំប្លែងនាយ ពែកមី ផងដែរ ខណៈបច្ចុប្បន្ននាង ក៏បាននឹងកំពុងស្នាក់នៅផ្ទះនាយ ពែកមី ផងនោះ។



ជាក់ស្តែង គ្រាដែលមកស្នាក់នៅផ្ទះនាយ ពែកមី នោះប្អូនស្រី យ៉ង់ ស្រីនីត ក៏ទទួលបានការអាណិតស្រលាញ់ពីតារាកំប្លែងរូបនេះ។ មិនតែប៉ុណ្ណោះនាយ ពែកមី បានប្រកាសអំពាវនាវដល់សប្បុរសជនដែរថា ស្រីនីត មកដល់ហើយផ្ទះខ្ញុំហើយ ហើយនាងក៏គេងជាមួយកូនស្រីខ្ញុំ នាងមិនសូវមានខោអាវល្អស្លៀកទេ គាត់ចង់រៀននៅភ្នំពេញ បងប្អូនណាស្រលាញ់អាណិតស្រីនីត ចង់ជួយនាងអាចទូរស័ព្ទមកលេខ៖១០៥ ៣០០ ០០៧។
ជាមួយគ្នានៃការអំពាវនាវរបស់នាយ ពែកមី ខាងលើនេះដែរភ្លាមៗនោះស្រាប់តែតារាកំប្លែងកូនស្រីសំណព្វចិត្តលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ គឺកញ្ញា វ៉ាន់ នីឡា បានបង្ហាញក្តីស្រលាញ់ចំពោះកុមារី យ៉ង់ ស្រីនីត តាមរយៈការផ្តល់នូវសម្លៀកបំពាក់មួយចំនួនដល់នាង។កញ្ញា វ៉ាន់ នីឡា បានរៀបរាប់ភ្ជាប់នឹងរូបភាព យ៉ង់ ស្រីនីត បែបនេះថា បានជួបហើយ គួរឲ្យស្រឡាញ់ណាស់ប្អូនស្រី។ មិនខុសគ្នានឹងតារាកំប្លែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា នោះទេសម្រាប់មហាជនមួយចំនួន ក៏បានយល់ឃើញថា កុមារី យ៉ង់ ស្រីនីត គឺជាក្មេងស្រី ដែលគួរឲ្យស្រលាញ់និងអាណិតខ្លាំងណាស់ ព្រោះរាល់ពាក្យសម្តីនិយាយចេញមក គឺមានការគោរពហើយសុភាពរាបសារ ផងដែរ។




សូមបញ្ជាក់ថា ចំពោះបំណងប្រាថ្នា២ចំណុចរបស់កុមារី យ៉ង់ ស្រីនីត នោះគឺទី១. ចង់ឲ្យគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ និងទី២. នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាតារាចម្រៀងល្បីប្រចាំប្រទេស។ ភ្លាមៗនៃការចែករំលែកដំណឹងនេះ គឺបានធ្វើឲ្យឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន មានការអាណិតអាសូរនិងបានជួយសម្រេចបំណងប្រាថ្នាទី១ ដោយផ្តល់ដីហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនប្អូនស្រីហើយ ថែមទាំងផ្តល់ការងារឲ្យឪពុករបស់ប្អូនស្រីមានការងារធ្វើទៀតផង។ចំណែកឯបំណងប្រាថ្នាទី២ គឺត្រូវបាននាយ ពែកមី បានជួយត្រួសត្រាយផ្លូវ ដោយផ្ដល់ឱកាសឲ្យកុមារីរូបនេះ មានឱកាសបង្ហាញខ្លួនចូលថតសម្ដែងជាមួយនាយ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ វ័យកាន់តែជ្រេ ! គង់ សុជាតិ និង ជា វិបុល កាន់តែរឹងមាំចំណងស្នេហាទទួលបានការសរសើរពីមហាជន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


