កីឡា
អបអរសាទរម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២១ យល់ព្រមបញ្ចូលប្រភេទកីឡាជឺជីតស៊ូរបស់កម្ពុជា
ប្រភេទកីឡាសក្ដានុពលរបស់កម្ពុជា គឺកីឡាជឺជីតស៊ូ ដែលកម្ពុជាស្នើសុំដាក់បញ្ជូនក្នុងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម កាលពីពាក់កណ្តាលឆ្នាំ២០២ ០ ពេលនេះគេសម្រេចដាក់បញ្ជូនប្រភេទកីឡានេះហើយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកម្ពុជា(NOCC) បានលើកឡើងបែបនេះ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំជា មួយក្រុមប្រឹក្សាកីឡាស៊ីហ្គេម ឬ ហៅថា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រយៈ ពេលពីរថ្ងៃ (១៩-២០ វិច្ឆិកា) តាមវីដេអូ Conferance ដែលមានតំណាងនៃបណ្តាប្រទេសសរុបទាំង១១នៃសមាជិកស៊ីហ្គេមចូលរួម ប្រជុំស្តីពីការត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោកអគ្គលេខាធិការ NOCC បានមានប្រ សាសន៍ថា កម្ពុជាយើងមានមោទកភាពដោយទទួលបានជោគជ័យលើការតវ៉ារបស់ខ្លួនបានមួយចំនួន និងមួយចំនួនទៀតលើសំណូមពរនៃការបញ្ជូលប្រភេទកីឡាខ្លះមិនទាន់បាននៅឡើ យ។ ប្រភេទកីឡាសក្ដានុពលរបស់កម្ពុជា គឺកីឡាជឺជីតស៊ូ ដែលកម្ពុជាស្នើសុំដាក់បញ្ជូលក្នុងស៊ីហ្គេម២០២១នៅវៀតណាម កាលពីពាក់កណ្តាលឆ្នាំ២០២០ ពេលនេះគេសម្រេចដាក់បញ្ជូលប្រភេទកីឡានេះហើយ ខណៈប្រភេទកីឡាសក្តានុពលរបស់កម្ពុជា ដូចជា សូហ្វតេន្នីស ម៉ូតូទឹក មិនទាន់អនុម័តនៅឡើយ។ លោកបញ្ជាក់ថា ទោះយ៉ាងនេះក្តី ឃើញថាប្រភេទកីឡាសក្ដានុពលខ្លាំងភាគច្រើនរបស់កម្ពុជា ត្រូវបានដាក់បញ្ជូលក្នុងស៊ីហ្គេម ឆ្នាំ២០២១រួច ហើយ ដូចជាវ៉ូវីណាម ប៉េតង់ ប៉ុន្តែអ្វីដែលសំខាន់ គឺម្ចាស់ផ្ទះវៀតណាម មិនដាក់ទាំងអស់នៃវិញ្ញាសាតាមអន្តរជាតិនោះទេ ដែលកម្ពុជាបានតវ៉ាផង និងស្នើសុំផង ដោយឲ្យត្រួតពិនិត្យឡើងវិញនៃវិញ្ញាសាប្រកួតឲ្យបានច្រើននៃប្រភេទកីឡាវ៉ូវីណាម និងប៉េតង់ ស្របទៅតាមនិយាមបច្ចេកទេស ឬស្តង់ដារបទបញ្ជាការប្រកួតអន្តរជាតិ។




ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ ឆ្នាំ២០២១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនោះ គ្រោងនឹងប្រារព្ធធ្វើចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ ថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០២១។ សូមបញ្ជាក់ថា ប្រភេទកីឡាសក្ដានុពលរបស់កម្ពុជាកីឡាជឺជីតស៊ូ កាលពីក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន កម្ពុជាឈ្នះមេដាយមាស១ គឺកីឡាការិនី ខាន់ ចេសា៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


