ព័ត៌មានអន្ដរជាតិ
ប្រជាជន ឥណ្ឌា ប្រជ្រៀតគ្នាទាំងមិនពាក់ម៉ាសសម្រុកទៅដើរលេងតាមទីក្រុងទេសចរណ៍ ដើម្បីសងសឹកពេលបិទខ្ទប់ ក្រោយខកខានយូរ
ពេលនេះ ឥណ្ឌា កំពុងឈានចូលដល់រដូវទេសចរណ៍ប្រចាំឆ្នាំរបស់ខ្លួន ។ មនុស្សជាច្រើនបាននិងកំពុងធ្វើវិស្សមកាលនៅតាមទីក្រុងតាមមាត់សមុទ្រ តំបន់ជួរភ្នំ ដើម្បូទូទាត់សំណងសម្រាប់ការស្នាក់នៅក្នុងផ្ទះអស់រយៈពេលជាយូរមកហើយ ក្នុងអំឡុងពេលការបិទខ្ទប់ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ។

ទន្ទឹមនោះ ក្រសួងសុខាភិបាលឥណ្ឌាហៅបាតុភូតទេសចរណ៍ នាពេលបច្ចុប្បន្ននេះថាជា “ដំណើរកម្សាន្តសងសឹក” បន្ទាប់ពីភាពតានតឹង និងសម្ពាធជាច្រើនខែពីការបិទខ្ទប់ ។
កន្លងមក ប្រទេសឥណ្ឌាបានប្រឈមមុខនឹងការផ្ទុះកូវីដដ៏ធំរលកទី ២ នៅខែមេសា និងឧសភា ដែលបណ្តាលឲ្យមានករណីឆ្លងដល់ទៅ ៤០ ម៉ឺនករណី និងស្លាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃ ។ វាក៏បណ្ដាលឲ្យប្រព័ន្ធសុខាភិបាលសាធារណៈដួលរលំ ដោយមិនមានគ្រែសម្រាប់ដាក់អ្នកជំងឺ ក៏ដូចជាកង្វះខាតសម្ភារៈផ្គត់ផ្គង់ចាំបាច់ និងអុកស៊ីសែនជាដើម ។

ក្រុមអ្នកជំនាញជឿជាក់ថា ការផ្ទុះឡើងនេះបានកើតឡើង បន្ទាប់ពីការជួបជុំសាសនា ក៏ដូចជាយុទ្ធនាការនយោបាយ និងការវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេនៅទូទាំងប្រទេស រួមទាំងការវិវត្តនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។
បន្ទាប់ពីមានការប្រកាសពីការបិទខ្ទប់នេះ ក្រុមហ៊ុនទេសចរណ៍បានប្រកាសថា ខ្លួនកំពុងអនុវត្តការបិទខ្ទប់ ដែលមនុស្សភាគច្រើនចំណាយពេលនៅផ្ទះ និងឲ្យប្រជាជនប្រមូលផ្ដុំគ្នាទៅចាក់វ៉ាក់សាំង ។ ជាលទ្ធផលចំនួនអ្នកឆ្លង និងសម្លាប់បានថយចុះបន្តិចម្តងៗ រហូតដល់អាជ្ញាធរអាចបន្ធូរបន្ថយការបិទខ្ទប់នេះម្តងទៀត ។

ទោះយ៉ាងណា រូបភាពចង្អៀតណែនណាន់តាន់តាប់របស់សាធារណៈជននៅតំបន់ទេសចរណ៍ បានលេចចេញនៅលើបណ្តាញសង្គម ខណៈរូបភាពនេះ បណ្តាលឲ្យរដ្ឋាភិបាលមានការព្រួយបារម្ភផ្ទុះកូវីដម្តងទៀត ។
គួរបញ្ជាក់ថា ការព្រួយបារម្ភបែបនេះកើនឡើងរឹតតែខ្លាំង ព្រោះថាមានតែប្រជាជនឥណ្ឌា ៥ ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook
ចុចអាន ៖ ពេលនេះ ករណីឆ្លងកូវីដប្រចាំថ្ងៃ របស់ឥណ្ឌូណេស៊ី កើនលើស ឥណ្ឌា ទៅទៀត
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


