Connect with us

ព័ត៌មានអន្ដរជាតិ

បុរសឥណ្ឌូណេស៊ីកើតកូវីដ បន្លំប្រើអត្តសញ្ញាណប័ណ្ណប្រពន្ធ ហើយក្លែងធ្វើស្រី ដើម្បីបានជិះយន្តហោះ

បានផុស

នៅ

បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលមានផ្ទុកកូវីដ-១៩ ត្រូវបានគេតាមទាន់ឃើញបន្លំខ្លួនធ្វើជាប្រពន្ធរបស់គាត់ ដោយស្លៀកសម្លៀកបំពាក់ឥស្លាម ដើម្បីឡើងជិះយន្តហោះ។

បុរសដែលត្រូវបានគេប្រាប់ឈ្មោះថា DW បានស្លៀកសម្លៀកបំពាក់ឥស្លាម បិទជិតដងខ្លួននិងមុខ នៅពេលឡើងជិះយន្តហោះក្នុងស្រុករបស់ក្រុមហ៊ុន Citilink ចេញពីទីក្រុង ហ្សាការតា ឆ្ពោះទៅកាន់ស្រុកកំណើតរបស់គាត់នៅ Ternate។

ប្រពន្ធរបស់អ្នកដំណើររូបនេះ បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ដូច្នេះគាត់បានព្យាយាមប្រើអត្តសញ្ញាណប័ណ្ណនិងលទ្ធផល PCR អវិជ្ជមានរបស់នាង ដើម្បីធ្វើដំណើរ។

អ្នកដំណើរ បានឆ្លងផុតការត្រួតពិនិត្យសន្តិសុខនៅអាកាសយានដ្ឋានដោយជោគជ័យ ហើយអាចឡើងជិះយន្ដហោះបាន។

យន្តហោះធ្វើដំណើរពាក់កណ្តាលផ្លូវទៅហើយ ទើបរឿងនេះបានបែកធ្លាយ។

នារីអូតែសម្នាក់បានប្រាប់អាជ្ញាធរថា នាងបានឃើញគាត់ចូលបន្ទប់ទឹកក្នុងយន្តហោះ ហើយត្រឡប់មកវិញ ដោយស្លៀកសម្លៀកបំពាក់របស់បុរស។ នាងបានប្រាប់រឿងនេះទៅ មេអាកាសយានដ្ឋាននៅ Ternate ហើយក៏បានឃាត់ខ្លួនគាត់ នៅពេលគាត់ចុះ ពីយន្តហោះ។

មន្ដ្រីសុខាភិបាលបានធ្វើតេស្តគាត់ភ្លាមៗរកជំងឺកូវីដ-១៩ ហើយលទ្ធផលគឺ វិជ្ជមាន។

ប្រធានប្រតិបត្តិការក្រុមការងារកូវីដ Ternate លោក Muhammad Arif Gani បាននិយាយថា “អាកាសយានដ្ឋាន បានទាក់ទងទៅក្រុមការងារដោះស្រាយកូវីដទីក្រុង Ternate ដើម្បីជម្លៀសបុរសនោះចេញតាមឡានពេទ្យទៅផ្ទះរបស់គាត់ ដើម្បីធ្វើចត្តាឡីស័ក ហើយនាំទៅកាត់ទោស”។

លោក Gani និយាយថា សន្តិសុខនៅអាកាសយានដ្ឋាននឹងត្រូវបានរឹតបន្តឹង ជាមួយនឹងការត្រួតពិនិត្យបន្ថែមដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មិនធ្លាប់មានសោះ! ២៤ម៉ោងចុងក្រោយ ឥណ្ឌូណេស៊ី ប្រកាសរកឃើញ អ្នកឆ្លងកូវីដខ្ពស់បំផុត ជាង ៤ពាន់ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម