KPT+
ក្នុងជីវិត បើជួបស្នេហាមិនសមបំណង គួរប្រញាប់ប្រើវិធីនេះលួងលោមផ្លូវចិត្តភ្លាម ជាជាងទៅធ្វើបាបគេ
ស្នេហា គឺជាឃ្លាមួយ ដែលមនុស្សនៅលីវតែងចង់បាន វាដូចបន្ថែមអត្ថន័យឲ្យជីវិតរីករាយមួយផ្នែក។ ប៉ុន្តែជារឿងឈឺចាប់ បើមនុស្សយើងលួចចាប់ចិត្ត គេមិនបានស្រលាញ់យើងផង ហើយដូច្នេះ ភាគច្រើនមនុស្សមានបញ្ហាផ្លូវចិត្ត ដោយសារគេមិនតបក្ដីស្រឡាញ់វិញ។
អ្នកខ្លះមានចិត្តមានៈ ចង់ឈ្នះ ក៏ប្រើគ្រប់វិធីយកគេឲ្យបាន ឬធ្វើឲ្យមនុស្សខ្លួនស្រលាញ់ឈឺចាប់ ជាងខ្លួនទទួលបាន។ ស្នេហាបែបនេះ អ្នកចិត្តសាស្ត្រចាត់ទុកថា ជាសេចក្តីស្រឡាញ់វេទនា ឬមានសុខភាពផ្លូវចិត្តពីកំណើត។
ប្រសិនបើស្រលាញ់សុខភាពផ្លូវចិត្ត គួរតែគិតថា ស្នេហាជាផ្កាដ៏ស្រស់ស្អាត ជាបង្អែមសម្រាប់ជីវិត។ កុំនៅជាប់នឹងអ្វីៗទាំងអស់។ កុំគិតថា ស្នេហា ដូចជាអង្ករ ត្រី ចំណីអាហារ ឬខ្យល់ ដែលមិនអាចខ្វះបាន។
បើជួបស្នេហាមិនសមបំណង គួរប្រញាប់ប្រើវិធីខាងក្រោមនេះ លួងលោមផ្លូវចិត្តភ្លាម ជាជាងទៅធ្វើបាបគេ៖
១ បើគេមិនស្រលាញ់យើង អ្នកគួរតែសប្បាយចិត្តនឹងខ្លួនឯង។ អ្នកផ្សេងទៀតគ្រាន់តែជាខ្យល់ប៉ុណ្ណោះ។
២ ជូនពរឲ្យអ្នកដទៃមានសុភមង្គល មិនមែនត្រឹមតែសុភមង្គលរបស់យើងទេ ដូចជាពេលដែលមនុស្សជាទីស្រលាញ់របស់យើង មិនបានស្រលាញ់យើង តែយើងក៏សប្បាយចិត្តជាមួយគេដែរ។ ទោះបីជាយើងក្រៀមក្រំក៏ដោយ តែយើងអាចគិតបានថា ហោចណាស់ឃើញមនុស្សជាទីស្រឡាញ់របស់យើងរីករាយ។
៣ ត្រូវមានការរំពឹងទុកទាប ទោះបីជាយើងមនុស្សអស្ចារ្យ ស្រស់ស្អាត ពីណាមកក៏ដោយ យើងមិនអាចកាត់បន្ថយការរំពឹងទុកបានទេ។ ប៉ុន្តែប្រសិនបើយើងរំពឹងតិចជាងពីម្ខាងទៀត នោះឱកាសនៃការឈឺចាប់ពេលមិនសមប្រកប វានឹងកាន់តែតិច។
៤ ទទួលយកភាពខុសគ្នា ទាំងផ្នែកសរីរវិទ្យានិងផ្នត់គំនិតរបស់អ្នកដទៃ។ ភាពមិនត្រូវគ្នានោះ គឺធម្មជាតិរបស់មនុស្ស។ យើងមិនអាចធ្វើឲ្យភាគីម្ខាងទៀត មកគិតដូចយើងបានទេ។ ចូរព្យាយាមយល់ពីមូលហេតុ ដែលក្រាស់យើងគិតខុសគ្នា។
៥ ស្នេហានីមួយមិនស្ថិតស្ថេររហូតទៅទេ។ បើសិនគូស្នេហ៍មិនអាចទ្រាំទ្រគ្នាបាន រកមើលកំហុសគ្នាគ្រប់ជ្រុង វានឹងឈានទៅបែកបាក់។ ស្នេហាដែលធ្លាប់មានភាពផ្អែមល្ហែម អាចនឹងរសាត់បាត់ទៅ ប៉ុន្តែការរក្សាចំណងមិត្តភាពរវាងគ្នា ក៏ប្រសើរជាងចងគំនុំ។ គូស្វាមីភរិយាខ្លះ នៅតែអាចធ្វើជាមិត្តភ័ក្ដិបាន បើទោះបីជាបែកគ្នា។ បើយើងរៀនដោះលែង យើងនឹងសប្បាយចិត្ត រស់នៅគ្មានសំពាធតោងជាប់ជីវិត។
៦ ការភ័យខ្លាច ការអោនលំទោន ចេះគោរពអ្នកជុំវិញ គឺជាធាតុសំខាន់និងចាំបាច់ណាស់ក្នុងអារម្មណ៍របស់យើង។ ជាទូទៅមនុស្សដែលនៅជិតគ្នា ច្រើនតែគិតថា ពួកគេអាចធ្វើអ្វីដែលពួកគេចង់បាន រហូតដល់ពួកគេភ្លេចពីអារម្មណ៍របស់អ្នកដទៃ។ កុំទម្លាប់អាត្មានិយម រហូតគិតថាខ្លួនជារាជបុត្រ និងក្សត្រីឲ្យសោះ។ លើលោកនេះ គ្មានអ្នកណាល្អជាងអ្នកណាទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា
ចុចអាន៖និយមន័យស្នេហាមានន័យយ៉ាងណា? ម្ដេចមនុស្សគ្រប់គ្នាតែងឈឺចាប់នឹងវា?
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព