ជីវិតកម្សាន្ដ
ប្រវត្តិតស៊ូ តារាចម្រៀង ឱក សុគន្ធកញ្ញា ឆ្លងកាត់ផលិតកម្មណាខ្លះ?
ភ្នំពេញ៖ ទស្សនិកជនបានដឹងគ្រប់គ្នាហើយថាតារាចម្រៀង ឱក សុគន្ធកញ្ញា មកដល់សព្វថ្ងៃបានសាងភាពល្បីល្បាញខ្លាំងមិនត្រឹមតែនៅក្នុងប្រទេសទេគឺឆ្លងដល់នាយសមុត្រទៀតផង។

ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថា នាងជាតារាស្រីដែលឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មក្នុងស្រុក ហើយក៏ជាកំពូលតារាចម្រៀងស្រីមួយរូបប្រចាំប្រទេសផងដែរ។ ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ដែលមានប្រវត្តិតស៊ូ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។
គេកត់សម្គាល់ថា ឱក សុគន្ធកញ្ញា បានផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយដោយនៅឆ្នាំ១៩៩៩-២០០៥ នាងបានចាប់ផ្ដើមអាជីពតន្ត្រីក្នុងផលិតកម្មរ ស្មីស្ទឹងសង្កែ ហើយនៅឆ្នាំ២០០៦-២០០៧ នាងឈរជើងនៅផលិតកម្មU2។

ក្រោយមក នៅឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា ក៏បានចូលរួមក្នុងផលិតកម្ម Rock Music ហើយនៅចុងឆ្នាំ២០០៨ នាងក៏ចាកចេញពីផលិតកម្ម Rock ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះគិតរហូតមកដល់ពេលនេះ អ្នកនាងបានសាងភាពល្បីល្បាញនៅផលិតកម្មរស្មីហង្សមាសប្រមាណជាង១០ឆ្នាំមកហើយ។
ជាការពិតចំពោះការឈានជើងក្នុងវិស័យសិល្បៈដូចជា ឡើងសម្ដែង ច្រៀងចូលរួមកម្មវិធីផ្សេងៗ តារាចម្រៀងរូបនេះតែងទទួលបានការចូលចិត្ត និងគាំទ្រខ្លាំងពីបណ្តាមិត្តៗយុវវ័យប្រុសស្រីជាច្រើន។ ម្យ៉ាងទៀតរហូតមកទលើពេលនេះ ទោះបីជានាងមានស្វាមី និងកូនហើយពិតមែន តែប្រជាប្រិយភាព និងការគាំទ្រនៅតែមានសន្ទុះខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


