ព័ត៌មានជាតិ
ហ៊ានណាស់ ទុកដល់ក្រោយផ្ទះហើយ ចូលទៅលួចបានទៀត ទីបំផុតប៉ូលិសតាមចាប់វាយខ្នោះ
ជនសង្ស័យក្នុងអំពើចោរកម្មម្នាក់ត្រូវបានប៉ូលិសស្រុកសំរោងតាមប្រម៉ាញ់និងចាប់ខ្លួនបាន ក្រោយលួចរថយន្តបានសម្រេច និងព្យាយាមគេចខ្លួន។
ជនសង្ស័យក្នុងករណីនេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង១០នាទី ក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយកម្លាំងជំនាញអធិការនគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងជើង នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៦១-៦២ ស្ថិតនៅក្នុងភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ ជួន វីឡា ភេទប្រុស អាយុ២៩ ឆ្នាំ ទីកន្លែងកំណើតនៅភូមិយាយអុក ឃុំជ្រាំងម្ទេស ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រថយន្តដែលបានលួចម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខភ្នំពេញ2AA 6339 កម្មសិទ្ធរបស់ឈ្មោះ ឡោ ប៊ុនថេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីម្ចាស់រថយន្តថា ខណៈដែលគាត់ទុករថយន្តនៅក្រោយផ្ទះមិនបានប្រយ័ត្នក៏ត្រូវជនសង្ស័យខាងលើចូលទៅលួចនិងជិះគេចតែម្តង ទើបបានរាយការទៅសមត្ថកិច្ចសំអន្តរាគមន៍។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញស្រុកសំរោងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវីធី៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


