ព័ត៌មានអន្ដរជាតិ
ដំណឹងល្អសម្រាប់អ្នកខ្លាចម្ជុល! វ៉ាក់សាំងប្រឆាំងកូវីដ ជាប្រភេទថ្នាំលេប ដំបូងគេលើលោក ជិតធ្វើតេស្តជោគជ័យហើយ
ព័ត៌មាននេះអាចជាដំណឹងល្អ សម្រាប់អ្នកខ្លាចម្ជុល ដែលស្ទាក់ស្ទើរ មិនហ៊ានទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩
ក្រុមហ៊ុនរបស់ប្រទេសអ៊ីស្រាអ៊ែល គ្រោងនឹងក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលចាប់ផ្តើមសាកល្បងវ៉ាក់សាំងជាប្រភេទថ្នាំលេប បង្ការជំងឺកូវីដ-១៩។
ក្រុមហ៊ុន Oravax Medical ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oramed Pharmaceuticals មានមូលដ្ឋាននៅទីក្រុង ហ្ស៊េរុយសាឡិម បានទទួលភ្លើងខៀវឲ្យចាប់ផ្តើមការសិក្សា ពីក្រុមប្រឹក្សាត្រួតពិនិត្យស្ថាប័ន នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sourasky ក្នុងទីក្រុង តេល អាវីវ។
បច្ចុប្បន្ន ក្រុមការងារ កំពុងរង់ចាំការយល់ព្រមពីក្រសួងសុខាភិបាល ដែលត្រូវបានគេរំពឹងថា នឹងសម្រេចក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។
នាយកប្រតិបត្តិ Oramed លោក Nadav Kidron បានប្រាប់កាសែត Jerusalem Post ថា វ៉ាក់សាំងលេបតាមមាត់ នឹងមានតម្លៃថោក និងកាន់តែងាយស្រួល ហើយមានល្បឿនលឿនក្នុងការផលិតជាងវ៉ាក់សាំង ចាក់។
លើសពីនេះទៅទៀត វាអាចចែកចាយ បានយ៉ាងងាយស្រួលដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។
លោកថា “វ៉ាក់សាំងកូវីដជាប្រភេទថ្នាំគ្រាប់នេះ នឹងយកឈ្នះឧបសគ្គដែលមនុស្សពិបាកក្នុងការចេញក្រៅទៅចាក់វ៉ាក់សាំង ដោយអ្នកទាំងនោះ នឹងអាចយកថ្នាំគ្រាប់ទៅលេបនៅផ្ទះរៀងៗខ្លួនបាន”។
ក្រុមអ្នកស្រាវជ្រាវកំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តដែលមិនទាន់ទទួលវ៉ាក់សាំងចំនួន២៤នាក់ ដើម្បីឲ្យមកលេបថ្នាំនេះ ដោយពាក់កណ្តាលឲ្យលេបថ្នាំ ក្នុងម្នាក់ចំនួន១គ្រាប់ និងពាក់កណ្តាលទៀត ឲ្យលេប២គ្រាប់។
ក្រុមការងារ នឹងធ្វើការវិភាគអំពីសុវត្ថិភាព ហើយបន្ទាប់មក យកសំណាកឈាមរបស់អ្នកចូលរួមដើម្បីវាស់កម្រិត អង់ទីគ័រ។
ប្រសិនបើលទ្ធផលបង្ហាញថាជោគជ័យ ការសាកល្បងនឹងបន្តទៅ ដំណាក់កាលចុងក្រោយ។
ថ្នាំបង្ការរបស់ក្រុមហ៊ុន Oravax គឺផ្តោតទៅលើប្រូតេអ៊ីនចំនួន ៣ នៅលើវីរុសមិនដូចវ៉ាក់សាំងរបស់ Pfizer-BioNTech និង Moderna ដែលផ្តោតលើប្រូតេអ៊ីនតែមួយនោះទេ។
លោក Kidron និយាយថា ដោយសារតែបែបនេះ វាអាចជួយឲ្យថ្នាំកាន់តែមានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួន ដែលជារឿយៗមានកំឡាយលើសរសៃរប្រូតេអ៊ីន។
លោកបានប្រាប់កាសែត Jerusalem Post ថា “ថ្នាំនេះ មានភាពធន់នឹងវីរុសកូវីដបំប្លែងខ្លួន។ទោះបីវីរុសឆ្លងផុតខ្សែទីមួយក៏ដោយ យើងនៅមានខ្សែទីពីរ ហើយបើឆ្លងកាត់ខ្សែទីពីរទៀត យើងនៅមានខ្សែទីបី”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកប្រើប្រាស់ឱសថចិនមួយនេះ គប្បីយល់ដឹងនិងត្រណមចំពោះសកម្មភាពមួយចំនួន
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបងមានប្រភពទឹកធម្មជាតិទាក់ទាញទេសចរច្រើនជាងគេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)