ព័ត៌មានជាតិ
រដ្ឋាភិបាលបើកប្រាក់ឧបត្ថម្ភដល់កម្មករជិត៦ម៉ឺននាក់បន្ថែមទៀត នៅតំបន់បិទខ្ទប់
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើង និងកាបូបជិត៦០ម៉ឺននាក់ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្ដាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ជំហានទី២ ទី៣ និងទី៤ចាប់ពីថ្ងៃទី២៨កក្កដានេះតទៅ។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី២៨ ខែកក្កដានេះថា កម្មករនិយោជិតដែលត្រូវទទួលបានការឧបត្ថម្ភជំហានទី២ ទី៣ និងទី៤នេះមានចំនួន៥៩,០១២នាក់ នៅរោងចក្រចំនួន១៧៥ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងកាបូប ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្ដាល និងក្រុងព្រះសីហនុខេត្តព្រះសីហនុ ដោយកម្មករម្នាក់ៗនឹងទទួលបានថវិកាចំនួន១៦ម៉ឺនរៀលតែមួយដងគត់។
លោក រដ្ឋមន្ត្រី បានបន្តថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភចំនួន១៦ម៉ឺនរៀលនេះស្របតាមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទទុករបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រនេះពេលកន្លងមក។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជួនរដ្ឋាភិបាលវិញ បើសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះបងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត ហើយការបើកប្រាក់នេះមិនតម្រូវឱ្យបងប្អូនបង់ថ្លៃសេវាពេលប្រាក់ឧបត្ថម្ភនេះឡើយ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងករណីបងប្អូនកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រចំនួន១៧៥នេះមិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីងទេ សូមទំនាក់ទំនងតាមរយៈតេឡេក្រាម ឬលេខទូរស័ព្ទ១២៩៧។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលបានឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងកាបូបដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្ដាល និងក្រុងព្រះសីហនុខេត្តព្រះសីហនុ ដែលជាជំហានទី១មានចំនួន ២៧៥,៧៤៧នាក់ នៅរោងចក្រចំនួន៥១៣៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


