ព័ត៌មានជាតិ
មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តចុះចាក់ថ្នាំបង្ការដល់សត្វគោក្របី ដែលកំពុងកើតជំងឺដុំពកចាប
កំពង់ឆ្នាំង ៖ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៨ និង ២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះចាក់ ថ្នាំបង្ការជំងឺសត្វគោក្របីប្រជាពលរដ្ឋដែលកំពុងមានជំងឺដុំពកចាបនៅបណ្តាឃុំមួយចំនួនក្នុងស្រុកបរិបូរណ៍។

អនុប្រធានការិយាល័យលទ្ធកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ខេត្តកំពង់ឆ្នាំង លោក ហ៊ុនលី បានឲ្យដឹងនៅល្ងាចថ្ងៃទី២៩នេះថា ក្រោយពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅបណ្ដាឃុំមួយចំនួនក្នុងស្រុកបរិបូរណ៍និង ស្រុកទឹកផុស លើករណីមានសត្វគោក្របីរបស់ ពួកគាត់បានចេញរោគសញ្ញាចំឡែកដោយមានដុំពកនៅលើស្បែ កហើយក្នុងពេលថ្មីៗនេះ ។ នៅថ្ងៃទី២៨ និង ២៩នេះ មន្ត្រីការិយាល័យផលិតកម្មនិងប សុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យធ្វើការព្យាបាលសត្វគោក្របីរបស់ជូនបងប្អូនប្រជា ពលរដ្ឋអោយរួច ផុតពីជំងឺឆ្លងខាងលើនេះ ព្រោះសត្វគោក្របីដែលជាកម្លាំងអូសទាញដ៏សំខាន់មួយផងដែរ។

លោក ហ៊ុនលី បានអោយដឹងទៀតថា មន្ត្រីបសុព្យាបាលបានចុះតាមដានដល់មូលដ្ឋានព្រមទាំងធ្វើការផ្សព្វផ្សាយនៃការទប់ស្កាត់ជំងឺដុំពក ដោយបានពិនិត្យឃើញនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ នៅលើ១៥គ្រួសារ ដែលមានសត្វគោចំនួន៤៩ក្បាល ក្នុងនោះរកឃើញគោដែលមានកើតរោគសញ្ញាដុំពកចាបចំនួន ៣៧ក្បាល ហើយគិតចាប់តាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១រហូតមកដល់ថ្ងៃទី២៩ នេះ បាន ចុះដល់ចំនួន១៨៩គ្រួសារ ដែលមានសត្វគោ ក្របី សរុប ចំនួន ១២១៥ ក្បាល ក្នុងនោះរកឃើញគោឈឺចំនួន៣៩៣ក្បាល កំពុងព្យាបាលចំនួន២៦៨ក្បាល និងព្យាបាលអោយជាសះស្បើយចំនួន១២៤ក្បាល និងព្យាបាលមិនជាងាប់ ០១ក្បាល។

លោកអនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំនិងតាមដានសុខភាពរបស់គោ ក្របី ហើយធ្វើអនាម័យសំអាតទ្រុង និងដាក់ចំណីអោយបានត្រឹម ត្រូវ ទើបអាចជៀសផុតពីរោគសញ្ញាផ្សេងៗបាន។ និងប្រសិន បើកើតមានរោគសញ្ញានៅលើសត្វគោ ក្របី ប្លែកគួរឲ្យសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរដើម្បីជួយអន្តរាគមន៍ជូនបងប្អូនបានទាន់ពេលវេលា៕
ដោយ ៖ ឈៀងថារិទ្ធ






-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


