KPT+
មហាសេដ្ឋីវ័យក្មេង ៥ រូប មានឥទ្ធិពលខ្លាំងនៅកូរ៉េខាងត្បូង
ជាការពិត កូរ៉េខាងត្បូងបច្ចុប្បន្នសំបូរទៅដោយអ្នកមានប្រាក់ទៅរស់នៅប្រកបរបរច្រើនឡើងៗ ហើយថែមទាំងមានជំនួញក្នុងដៃរាប់មិនអស់។
មហាសេដ្ឋីខ្លះទៀត គឺជាតារាសំដែងប្រចាំប្រទេសកូរ៉េ និងខ្លះមានឪពុកម្ដាយជាមហាសេដ្ឋីស្រាប់ តែចេញមកបង្កើតជំនួញសម្រាប់ខ្លួនឯងដូចជា ៖
១. Lee Boo-jin

ជាកូនស្រីរបស់លោក Lee Kun-hee ដែលជាប្រធានក្រុមហ៊ុនអេឡិចត្រូនិក Samsung និងជាបុរសអ្នកមានជាងគេបំផុតនៅកូរ៉េខាងត្បូង។ បច្ចុប្បន្ននាងមានតួនាទីជាប្រធាននិងជានាយកប្រតិបត្តិនៃសណ្ឋាគារប្រណីតដ៏ពេញនិយមរបស់កូរ៉េខាងត្បូង។ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីស្រីរូបនេះមានចំនួន ១,៦ ពាន់លានដុល្លារអាមេរិក។
២. Gang Dong-won

អ្នកដែលជាហ្វេនរបស់ K Dramma ប្រហែលជាស្គាល់ Gang Dong-won នៅក្នុងខ្សែភាពយន្តមិនខាន។ ឪពុករបស់លោកគឺជាអ្នកជំនួញដ៏ពូកែក្នុងប្រទេសកូរ៉េ។ បច្ចុប្បន្នជាអនុប្រធានក្រុមហ៊ុន SPP Heavy Industries ដែលជាអង្គការកសាងនាវាធំជាងគេបំផុតនៅលើពិភពលោក។
៣. Siwon Choi

ក្នុងនាមជាសមាជិកម្នាក់នៃក្រុម Super Junior គ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ Siwon Choi មិនខានទេ។ ឪពុករបស់តារាចម្រៀងរូបសង្ហានេះ គឺជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថ Boryung Medience ចំណែកម្ដាយរបស់លោកគឺជាម្ចាស់យីហោខោក្នុងដែលទទួលបានជោគជ័យ។
ទោះបីមានគ្រួសារជាអ្នកមានក៏ Siwon មិនមែនពឹងលើឪពុកម្ដាយក្នុងការចំណាយឡើយ។ លោកចូលចិត្តធ្វើការងារសង្គម តាមរយៈតួនាទីជាឯកអគ្គរដ្ឋទូតប្រចាំតំបន់សម្រាប់ យូនីសេហ្វ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
៤. Suh Min-jung

Suh Min-jung គឺជាកូនស្រីច្បងរបស់ Suh Kyung-bae ដែលជាមហាសេដ្ឋីនៅពីក្រោយសាជីវកម្មក្រុមហ៊ុនគ្រឿងសំអាង AmorePacific និងជាចៅស្រីរបស់ Shin Choon-ho ប្រធានក្រុមហ៊ុនអាហារនិងភេសជ្ជៈ ឯកទេសក្រុមហ៊ុន Nongshim Group ។
និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Cornell នេះ បច្ចុប្បន្នកាន់កាប់ភាគហ៊ុនធំគ្រឿងសំអាងធំជាងគេលំដាប់ទី ២ របស់ Etude House និង Innisfree ដែលគ្រប់គ្រងដោយ AmorePacific ។
៥. Yoon Tae-young

ប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍របស់តារាសំដែង K-drama ម្នាក់ទៀត គឺលោក Yoon Tae-young ដែលមានតួនាទីនៅក្នុងខ្សែភាពយន្តល្បីៗ និងកម្មវិធីទូរទស្សន៍ដូចជា Mr Socrates វីរបុរសក្នុងតំបន់និង កម្មវិធី Diary ជាដើម។
ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថា Yoon Tae-young ក៏មានទំនាក់ទំនងជាមួយក្រុមហ៊ុន Samsung ហើយលោកគឺជាកូនប្រុសរបស់លោក Yun Jong-yong ដែលពីមុនធ្លាប់ធ្វើជាអនុប្រធានក្រុមហ៊ុន Samsung ពីមុន ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖ជីវិតពិត Angelina Jolie ក្លាយជាមាតាសប្បុរសក៏ព្រោះប្រទេសកម្ពុជា
ចុចអាន៖WARREN BUFFETT ៖ ចូរទិញអ្វីយើងនឹងចំណេញ សូម្បីទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


