ព័ត៌មានជាតិ
ខណ្ឌច្បារអំពៅ ចាក់វ៉ាក់សាំងដល់ក្មេងអាយុ ១២ ដល់ ១៧ ឆ្នាំ បានជាង ១ ម៉ឺននាក់ សល់ ៦ ពាន់នាក់ទៀត
ក្មេងៗ អាយុចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១២០០០ នាក់ នៅសល់ប្រមាណ ៦០០០ នាក់ ដែលកំពុងបន្តចាក់ជារៀងរាល់ថ្ងៃ។

ស្ថិតិនេះធ្វើឡើងក្នុងពេល លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងដល់ក្មេងៗ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ នៅមណ្ឌលសុខភាពសង្កាត់និរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ខណៈនោះដែរ អភិបាលខណ្ឌច្បារអំពៅ បានធ្វើការកោតសរសើរដល់ក្រុមគ្រូពេទ្យបង្អែក រួមទាំងក្រុមការងាររបស់អាជ្ញាធរសង្កាត់និរោធ ដែលសហការគ្នាចុះបំពេញការងារក្នុងពេលចាក់ថ្នាំជូនដល់ក្មេងៗយ៉ាងលឿន និង មានតម្លាភាពល្អ។

ជាពិសេសជាងនេះ អាណាព្យាបាលក្មេងៗ បានរូតរះនាំកូនចៅមកចាក់ថ្នាំ ដោយពុំមានការបង្ខិតបង្ខំឡើយ។
លោកអភិបាលខណ្ឌច្បារអំពៅ បញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី ០១ ខែសីហា មកដល់ថ្ងៃទី ០៧ ខែសីហា នេះ ក្រុមគ្រូពេទ្យ បានចាក់ថ្នាំវ៉ាក់សាំងជូនដល់កូនចៅប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ចំនួន ១២០០០ នាក់ នៅសល់ ៦០០០ នាក់ទៀត ត្រូវបានបញ្ចប់។

ចំពោះទីតាំងដែលត្រូវចាក់វ៉ាក់សាំងរួមមាន ០៥ ទីតាំង ៖
ទី ០១-នៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ
ទី ០២-នៅមណ្ឌលសុខភាពនិរោធ
ទី ០៣-នៅមណ្ឌលសុខភាពព្រែកឯង
ទី ០៤-នៅមណ្ឌលសុខភាពក្បាលកោះ
ទី ០៥-នៅមណ្ឌលសុខភាពព្រែកថ្មី៕
អត្ថបទ ៖ នរា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


