KPT+
ទាយលេង Nike និង Adidas មួយណាខ្លាំងជាង?
អ្នកគាំទ្រខោអាវម៉ាកល្បីៗសម្រាប់កីឡា និយាយថា ត្បិតតែ Nike ធ្លាប់ខ្លាំង ប៉ុន្តែ Adidas កំពុងតែព្យាយាមវាយផ្តួល ប្អូនក្រៅខោម្នាក់នេះ ដោយប្រើបច្ចេកវិទ្យាច្នៃប្រឌិតនិងស្ទីល។
ទោះបី Adidas ជារៀមច្បង កកើតមកតំាងពីឆ្នាំ ១៩២៤ រីឯNike ទើបតែត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ហើយសម្ពោធស្បែកជើងក្នងឆ្នាំ ១៩៧២ តែយីហោ Nike នៅតែមើលឃើញធំជាង Adidas ឆ្ងាយ។
នៅខណៈដែល Adidas រកចំណូលបានត្រឹម ៥,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ Nike រកបានធំជាងបីដង គឺដល់ទៅ ១៥,២ ពាន់លានដុល្លារឯណោះ។

ប្រហែលជាលទ្ធផលនេះដឹងដែលនាំឱ្យ Adidas រកគ្រប់វិធី ដើម្បីផ្តួល Nike?
យោងតាម investopeida.com ម៉ាកសញ្ញា Nike មិនមែនត្រូវបានគេប្រើ ព្រោះចំណូលចិត្តនោះទេ ប៉ុន្តែព្រោះភាពល្បីរបស់វា ចំណែក Adidas បាននាំមុខក្នុងការផលិតសម្លៀកបំពាក់ និងផលិតផលនានាជាជាងស្បែកជើង។
មកដល់ឆ្នាំ ២០១៨ ក្រុមហ៊ុន Adidas បានបន្តរីកចម្រើន យ៉ាងគំហុកដោយបានផ្តល់ការងារដល់មនុស្សប្រមាណ ៥៧ ពាន់នាក់នៅទូទាំងពិភពលោកនឹងទទួលបានចំណូលប្រមាណ ២១,៩២ ពាន់លានអឺរ៉ូក្នុងខណៈ NIKE នៅតែនាំមុខដោយបានកើនការបញ្ជាទិញ ៦% ហើយរកចំណូលបានដល់ទៅ ៣៦,៤ ពាន់លានដុល្លារ នាំមុខ Adidas ដល់ទៅជាង ១៥ ប៊ីលានដុល្លារអាមេរិក។
ក្រុមហ៊ុន Adidas គ្រុបកំពុងកាន់កាប់ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡានេះរួមជាមួយ ម៉ាក Reebok ព្រមទំាងកាន់កាប់ ក្រុមហ៊ុនវាយកូនហ្គោល TaylorMade និង ៨,៣៣% នៃក្លឹបបាល់ទាត់អាឡឺម៉ង់ Bayern Munich ព្រមជាមួយក្រុមហ៊ុន Runtastic ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហាត់ប្រាណធំមួយនៅប្រទេសអូទ្រីស។

ប្រាក់ចំណូលរបស់ Adidas Group សរុបសម្រាប់ឆ្នាំ ២០១៨ លើផ្សារហ៊ុនគឺចំនួន ២១,៩១៥ ពាន់លានអឺរ៉ូ។ ចំណែកក្រុមហ៊ុន Converse បានគ្រប់គ្រងលើ ម៉ាក Cole Haan ម៉ាកNike ម៉ាក់ Bauer Hockey។ល។
លោកសេដ្ឋី Phil Knight ស្ថាបនិកក្រុមហ៊ុនស្បែកជើង Nike បានចូលនិវត្តន៍តំាងពីខែមិថុនាឆ្នាំ ២០១៦ បន្ទាប់ពីបានកកើតនិងដឹកនាំក្រុមហ៊ុនសម្ព័នគ្រុប Nike អស់រយៈពេលជិត ៥២ ឆ្នាំ។
ដូច្នេះ Nike និង Adidas មិនបាននៅក្រុមហ៊ុនជាមួយគ្នាដូចពាក្យចចាមអារាមឡើយ។ ក្នុងឆ្នាំ ២០២០ នេះទៀតសោត គេថែមទំាងបានកំណត់ដៃគូប្រកួតប្រជែងធំៗ ដែលអាចគម្រាមកំហែងដល់ទីផ្សារចម្បងរបស់ក្រុមហ៊ុន Nikeរួមមាន New Balance, Skechers, ASICS, Reebok, Adidas, Allbirds, Puma, Rothy’s, FILA, Steve Madden និង Under Armor ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ បង្ហាញមុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២០
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


