Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ធ្វើតេស្តសារធាតុញៀនតម្លៃជិត១ពាន់លានដុល្លារដែលខ្លួនរឹបអូសបាន លទ្ធផលចេញមកសឹងដាច់ផ្ងារ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃបាននិយាយកាលពីថ្ងៃអង្គារថា ការអះអាងរបស់ប្រទេសថៃដែលថាបានរឹបអូសថ្នាំ Ketamine មានទឹកប្រាក់ជិត១ពាន់លានដុល្លារក្នុងខែនេះគឺជាការរឹបអូសខុសហើយការធ្វើតេស្តនានាមិនបានបង្ហាញនូវគ្រឿងញៀនណាមួយទេ។

ផ្ទុយទៅវិញ ការធ្វើតេស្តមន្ទីរពិសោធន៍បានរកឃើញថា សារធាតុនេះគឺ ទ្រីសូដ្យូមផូស្វាត ដែលជាសមាសធាតុផ្សំជាទូទៅត្រូវបានគេប្រើធ្វើជា ផលិតផលសម្អាតដូចជាសាប៊ូលាងចានឬទឹកលាងបង្គន់ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Somsak Thepsuthin បាននិយាយថា “កំហុសបច្ចេកទេស” ក្នុងការធ្វើតេស្តនៅទីវាលបាននាំឲ្យមានការអះអាងខុសកាលពីដំបូង។

លោកបានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាការយល់ច្រឡំដែលទីភ្នាក់ងាររបស់យើងត្រូវតែទទួលយក។ នេះមិនមែនជាកំហុសទេ។ វាជាចំណេះដឹងថ្មី”។

លោកថា ការធ្វើតេស្តកំពុងបន្ត។ សារធាតុចំនួន៦៦បាវក្នុងចំណោម៤៧៥បាវត្រូវបានធ្វើតេស្តនៅថ្ងៃអាទិត្យ។

គួររម្លឹកឡើងវិញថា ការិយាល័យត្រួតពិនិត្យគ្រឿងញៀនរបស់ប្រទេសថៃបានប្រកាសពីការរឹបអូសកាលពីថ្ងៃទី១២ខែវិច្ឆិកាហើយបាននិយាយថា វាបានចង្អុលទៅបណ្តាញគ្រឿងញៀនពហុជាតិសាសន៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre, BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម