សុខភាព
មានវ៉ាក់សាំងគ្រប់ ៣ ដូសហើយ តែបើមើលស្រាលឬប្រហែសខ្លួន អ្នកនៅតែឆ្លង Delta ដដែល
ខណៈនេះ ការផ្ដល់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញប្រភេទ sinovac ដល់ពលរដ្ឋស្ថិតនៅខណ្ឌទាំង ១១ ក្នុងរាជធានីភ្នំពេញ កំពុងចាប់ផ្ដើមជាបណ្ដើរៗហើយ។ ទោះយ៉ាងណា ប្រសិនបើប្រជាជនគ្រប់គ្នាបានចាក់វ៉ាក់សាំងគ្រប់៣ដូសក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសឬមើលស្រាលស្ថានការណ៍ ហើយដើរហើរគ្រប់ទីកន្លែង ដោយគ្មានគម្លាតនិងការរក្សាអនាម័យតាមខ្លួន។

ដោយឡែក លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ធ្លាប់បានថ្លែងកាលពីអំឡុងប៉ុន្មានខែមុនថា ទោះបីមន្ត្រីរាជការកងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅ កាលបើបានចាក់វ៉ាក់សាំង ដូសទី៣ រួចរាល់ហើយ សូមអនុវត្តនូវអនុសាសន៍របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការការពារទប់ស្កាត់កូវីដ ៣ការពារ ៣កុំ និងថែរក្សា អនាម័យបរិស្ថាន រក្សាគម្លាតពីគ្នាចាប់ពី ១.៥ម៉ែត្រ កាត់បន្ថយការជួបជុំ កុំទៅទីកន្លែងទីប្រជុំជន ត្រូវផ្អាកការរៀបចំអាពាហ៍ពិពាហ៍ ជួបជុំមិត្តភ័ក្ភផឹកស៊ីមានគ្នាច្រើន ហើយត្រូវលាងដៃជាមួយអាកុល ឬជែលឲ្យញឹកញាប់ជានិច្ច មិនត្រូវមានការធ្វេសប្រហែស ឬមើលស្រាលជំងឺណាមួយឡើយ។

បើប្រជាពលរដ្ឋស្រលាញ់ក្រុមគ្រួសារ ត្រូវចូលរួមទប់ស្កាត់ ការពារកុំឲ្យមានការឆ្លង ឬមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសាររបស់យើង។ សូមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអប់រំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ព្រោះថាជំងឺនេះមានហានិភ័យណាស់ វាអាចឆក់យកអាយុជីវិតយើងបាន បើយើងមើលស្រាលដោយយល់ឃើញថាចំនួនឆ្លងតិចៗរាល់ថ្ងៃនេះ។ ជាពិសេសត្រូវរួបរួមគ្នាទប់ស្កាត់វីរុសបំប្លែងខ្លួន Delta ដែលកំពុងរាតត្បាតក្នុងសហគមន៍យើងយ៉ាងរហ័សមិនគួរឲ្យជឿ។
ស្ថិតក្នុងដំណាក់កាលនេះ យើងត្រូវរួមសហការគ្នា ទទួលខុសត្រូវរៀងៗខ្លួន ទាំងទំនួលខុសត្រូវសង្គម និងទំនួលខុសត្រូវសម្រាប់គ្រួសារ ។ ឲ្យតែមិនមើលស្រាលជំងឺ និងចូលរួមចំណែកឲ្យបានពេញលេញ ក្នុងការអនុវត្តវិធានការដែលបានដាក់ចេញ នោះយើងគ្រប់គ្នានឹងអាចត្រលប់មកជីវិតធម្មតា រស់នៅមិនសូវភ័យខ្លាចវីរុស ចំពោះអ្នកជុំវិញខ្លួនទៀតឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មានចំណុច ៣ ខ្លឹមនេះក្នុងខ្លួន ធានាថាដូសជំរុញ នឹងមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាលើសមុន
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


