Connect with us

KPT+

ក្រោយ ៧ ទីតាំងនៅភ្នំពេញ រកឃើញឆ្លងវីរុសបំប្លែងខ្លួន Delta នេះជារឿងគួរធ្វើសម្រាប់ពលរដ្ឋម្នាក់ៗ

បានផុស

នៅ

ពាក្យថារស់នៅតាមបែបគន្លងថ្មីនៃវិបត្តិកូវីដឬសម័យ Delta ត្រូវបានប្រើសម្រាប់លើកទឹកចិត្តឲ្យខ្លួនឯង រួមទាំងគ្រួសារ គួរតែមានទម្លាប់ធម្មតា តែសុវត្ថិភាពជាចម្បងក្នុងជីវិតប្រចាំថ្ងៃ។ ជាពិសេសកុំ​ឆាប់​​តក់ស្លុត​ បើឃើញ​ករណី​កើនឡើងរាល់ថ្ងៃ តែត្រូវ​នឹងនរ​និង​អាច​​ស៊ាំ​ជាមួយ​វីរុស ​ដែល​មាន​ប្រភព​មក​ពី​ឥណ្ឌា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល មាន​ទីតាំង​ចំនួន ៧ ដែល​បាន​​រក​ឃើញ​អ្នក​ឆ្លង​វីរុសបំប្លែងខ្លួន Delta ​ដែលអ្នក​ជំងឺ​បាន​ទៅ​សម្រាក​ព្យាបាល​ នៅ​តាម​​មន្ទីរពេទ្យ​ អាជីវករ​តាម​ផ្សារ​ និង​ពលរដ្ឋ​ក្នុង​សហគមន៍។

ប្រសិនបើ​យើង​បានដឹងឮ​ព័ត៌មាន​ហើយ​​ យើង​បាត់ស្បាត​ឬ​ភ័យព្រួយ​ពេក​ អំពី​វីរុស​បំប្លែងខ្លួន Delta នោះ​សុខភាព​ក៏​ទ្រុឌទ្រោម​តាម​ហ្នឹង​ដូចគ្នា។ ចំណែក​ជំងឺ​ផ្សេងៗ​ងាយចូលមកក្នុង​រាងកាយ ​ដោយសារ​យើង​ប្រហែស​និង​ភ័យខ្លាច​ជ្រុល​ ឬ​ក្លាហាន​ជ្រុល។

គ្រប់​គ្នា​ត្រូវ​រៀនពីរបៀប​បង្កើត​ទម្លាប់ ​ដើម្បី​អនាម័យ​ផ្ទាល់ខ្លួន ​ចៀស​ឆ្ងាយ​ពី​ពពួកមេរោគ។ មេរៀន ១០ យ៉ាង​ខាងក្រោមនេះ ​នឹង​បង្រៀន​យើង​ឲ្យ​ស៊ាំ​ ហើយ​ត្រូវធ្វើអ្វីខ្លះ​នៅសម័យ Delta កំពុង​រាតត្បាត​ពេញ​ក្រុងភ្នំពេញ​និង​តាម​បណ្ដា​ខេត្តនានា​នេះ។

លាងដៃ​ជាមួយ​សាប៊ូ​រយៈពេល ២០ វិនាទី​មុន​និង​ក្រោយ​ពេលញ៉ាំអាហារ។

លាងដៃ​រៀងរាល់​ម៉ោង​ឬ​គ្រប់ពេល ​កុំ​ប្រហែស​ឲ្យ​សោះ ​រាល់​ពេល​នៅ​ផ្ទះ​ឬ​កន្លែង​ធ្វើការ ។

កុំ​ប៉ះ​មុខ ​ភ្នែក ​ច្រមុះ​ដាច់​ខាត ​កុំ​ប៉ះ​ផ្ទៃ​លើ​ដង​ខ្លួន​ដែល​មាន​ហានិភ័យ ​ព្រោះ Delta ល្បី​ឆ្លង​លឿន​ និង​សាហាវ​ជាង​វីរុស​បំប្លែង​ខ្លួន​ផ្សេង​ទៀត។

ពាក់​ម៉ាស ពេល​ចេញក្រៅ ! កុំ​ដក​ម៉ាស​ពេល​និយាយ​ជាមួយ​នរណា​ បើ​ទោះបី​ជា​ដៃគូ​ ញាតិមិត្ត​ ឬ​អ្នកណា​យើង​ស្គាល់​ស្និត​ក៏​ដោយ។

ដាក់​អាល់កុល ​និងជែល​លាងដៃ ​ពេល​ទៅ​ខាងក្រៅ។

៦ ងូតទឹក​កក់​សក់​របស់​អ្នក​ភ្លាមៗ ​ពេល​ត្រលប់​មក​ដល់​ផ្ទះ​វិញ (កុំ​បង្អង់​យូរ ​ព្រោះ​យើង​មិន​អាច​មើល​ឃើញ​មេរោគ​ដោយ​ភ្នែក​ទទេ​បាន​ឡើយ)។

ប្រើ​ក្រដាស​ជូត​មាត់​បិទ​នៅ​ពេល​ក្អក ​និង​កណ្ដាស់​ ឬ​កណ្ដាស់​នៅ​លើ​កែង​ដៃ ​ហើយ​លាង​កែង​ដៃ​ភ្លាមៗ។

មិន​ថា​ប្រើ​បន្ទប់​ទឹក​សាធារណ​ ឬ​របស់​អូហ្វីស​រួមគ្នា ​ត្រូវ​បិទ​គម្រប​បង្គន់​មុន​ពេល​ចុច​ទឹក​ ដើម្បី​ការពារ​មេរោគ​កុំ​ឲ្យ​រីក​រាលដាល​ និង​លាងដៃ​រាល់​ពេល​មុន​ពេល​ចេញ​ពី​បង្គន់។

នៅ​ពេល​និយាយ​ឬ​ជជែក​ពី​កិច្ចការ​សំខាន់ ​ត្រូវ​រក្សា​គំលាត​ជានិច្ច។ ហាម​ប៉ះ​ឬ​អោប​គ្នា​ បើ​ទោះបី​ជា​ស្និទ្ធស្នាល​ប៉ុណ្ណា​ក៏​ដោយ។

១០ ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ​ឬ​ផ្ទុក​មនុស្ស​ច្រើន។ បន្ទប់​បិទ​ជិត​មាន​ម៉ាស៊ីន​ត្រជាក់​ខ្លាំង​ កន្លែង​គ្មាន​ខ្យល់​អាកាស​ល្អ ឧទាហរណ៍ ហាង​កាហ្វេ​ កន្លែង​ហូបចុក ​ផឹក​ស៊ី​ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៧ ទីតាំង​នៅ​ភ្នំពេញ ​ប្រកាស​​មាន​អ្នក​ឆ្លង​កូវីដ​​បំប្លែង​ខ្លួន​​ប្រភព​មក​ពី​ឥណ្ឌា

ចុចអាន៖កុំមើលស្រាល! ទោះបីចាក់វ៉ាក់សាំងគ្រប់ ៣ ដូសក្ដី តែបើប្រហែស អ្នកនៅតែឆ្លងវីរុសដដែល

ចុចអាន៖អ្នកមានជំងឺប្រចាំកាយមួយនេះ ងាយឆ្លងកូវីដ និង Delta តែបើប្រើវិធីខាងក្រោម អាចកាត់បន្ថយបានខ្លះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន

មេចុងភៅល្បីឈ្មោះប្រចាំប្រទេសកូរ៉េ ស្ថិតក្រោមការស៊ើបអង្កេត ក្រោយបំពានច្បាប់គយ

ព័ត៌មានជាតិ៩ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធពិធីព្រះពុទ្ធសាសនាតាមបំណងប្រាថ្នារបស់ខ្លួន ព្រោះតែកត្តាសុខសន្តិភាព

ព័ត៌មានជាតិ១៨ នាទីutes មុន

ពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា​លើកទី៩នឹងប្រារព្ធឡើងដើមខែសីហាខាងមុខនេះ

ព័ត៌មានជាតិ២៦ នាទីutes មុន

បញ្ហាទាហានថៃជាន់មីន៖ សម្តេចធិបតី អះអាងថា ថៃប្រើវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ចក្រភព​អង់គ្លេស បារាំង និង​ ២៣​ ប្រទេសទៀត​ទាមទារ​ឱ្យ​បញ្ចប់​សង្គ្រាម​នៅហ្គាហ្សា​ជា​បន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម