ព័ត៌មានជាតិ
៧ ទីតាំងនៅភ្នំពេញ ប្រកាសមានអ្នកឆ្លងកូវីដបំប្លែងខ្លួនប្រភពមកពីឥណ្ឌា
ដើមខែសីហានេះ នៅរាជធានីភ្នំពេញប្រកាសរកឃើញករណីឆ្លងកូវីដដែលតាជាច្រើនករណី មានពាក់ព័ន្ធបុគ្គលិកសុខាភិបាល ពលករ ប្រជាពលរដ្ឋនិងអ្នកដំណើរមកពីក្រៅប្រទេស។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល មានទីតាំងចំនួន ៧ ដែលបានរកឃើញអ្នកឆ្លងកូវីដដែលតា ដែលអ្នកជំងឺបានទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ អាជីវករតាមផ្សារ និងពលរដ្ឋក្នុងសហគមន៍។

ទីតាំងពាក់ព័ន្ធអ្នកឆ្លងកូវីដដែលតាដែលក្រសួងសុខាភិបាលប្រកាសរកឃើញមាន៖
ថ្ងៃ ៣១ កក្កដា ២០២១
-មណ្ឌលព្យាបាលសែនសុខរាជធានីភ្នំពេញ រកឃើញមួយករណីលើពលករមកពីថៃ។
ថ្ងៃ ០១ សីហា ២០២១
-មន្ទីរពេទ្យកាល់ម៉ែត រកឃើញ ១ ករណី នៅលើអ្នកជំងឺខាងរោគស្រ្តី។
-មន្ទីរពេទ្យពេទ្យមិត្តភាពខ្មែរ-សូវៀត រកឃើញ ២ ករណី លើបុគ្គលិកផ្នែកអនាម័យនិងអ្នកជំងឺផ្នែកសង្រ្គោះបន្ទាន់។
នៅថ្ងៃ ០៣ សីហា ២០២១
-រកឃើញ ០៥ ករណី ជាបុគ្គលិកសុខាភិបាលនៅរាជធានីភ្នំពេញ (មិនបញ្ជាក់ទីតាំង)។
នៅថ្ងៃទី ០៤ សីហា ២០២១
រកឃើញ ៣២ ករណី ដោយ ៣១ ករណីពាក់ព័ន្ធអ្នកដំណើរតាមយន្តហោះមកពីបរទេស និងមួយករណី ជាអាជីវករលក់នំបញ្ចុកស្រុះនៅផ្សារតូច (ទួលសង្កែ)។
ថ្ងៃ ០៧ សីហា ២០២១
រកឃើញ ០១ ករណី ដែលជនរងគ្រោះចូលទៅសម្រាកនៅមន្ទីរសម្រាកព្យាបាលនិងសម្ភពខេមា។
ថ្ងៃ ១០ សីហា ២០២១
រកឃើញ ០៣ ករណី ដោយ ០១ ករណី ពលរដ្ឋនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ០១ ករណី អ្នកជំងឺចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ និង ០១ ករណី អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ីសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ។
គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ពាក់ព័ន្ធពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤២៩នាក់ (ស្រី្ត ២០៩នាក់) ខណៈដែលវិរុសដែលតាមបានឆ្លងរាលដាលដល់ ១៧ ខេត្តក្រុងទូទាំងប្រទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


