ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ៖ គ្មានពលរដ្ឋណាម្នាក់ អត់អាហារហូបចុកក្នុងអំឡុងពេលបិតខ្ទប់ ឬធ្វើចត្តាឡីស័កនោះឡើយ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នឹងគ្មានបងប្អូនប្រជាពលរដ្ឋណាម្នាក់ គ្មានអាហារហូបចុក ក្នុងអំឡុងពេលបិតខ្ទប់ ឬធ្វើចត្តាឡីស័កនោះឡើយ ។
ការលើកឡើងដូច្នេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងពេលដែលឯកឧត្តម ដឹកនាំក្រុមការងារនាំអំណោយស្បៀងអាហារ ចែកជូនបងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន១៣១គ្រួសារ ក្នុងសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា រដ្ឋបាលខេត្តមិនចង់ឱ្យមានការបិតខ្ទប់នោះទេ ប៉ុន្តែដើម្បីរក្សាសុវត្ថិភាព សុខភាពជូនបងប្អូនទាំងអស់ សូមឱ្យបងប្អូនអនុវត្តតាមការណែនាំរបស់សុខាភិបាលសិន គឺត្រូវនៅដាច់ដោយឡែក១៤ថ្ងៃ រងចាំយកសំណាកពិនិត្យលើកទី២ ម្តងទៀត ប្រសិនបើនៅតែអវិជ្ជមាន គឺរដ្ឋបាលខេត្តនឹងបើកឱ្យបងប្អូនមានសេរីភាពវិញមិនខាន ដាច់ខាតមិនទុកទេ ។

ឯកឧត្តមបន្តថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនទុកឱ្យបងប្អូនណាម្នាក់អត់អាហារនោះទេ ថ្វីត្បិតតែក្រុមការងារមករៀងយឺតបន្តិចមែន តែក៏នៅតែបាននាំយកស្បៀងអាហារបានដល់ដៃបងប្អូន ហើយក៏ដោយសារតែមានបងប្អូនប្រជាពលរដ្ឋយើងច្រើន ដែលក្រុមការងារត្រូវនាំយកអំណោយឱ្យចែកជូនទើបមានការយឺតយ៉ាវបន្តិចបន្តួច ។

ក្នុងនោះដែរ ឯកឧត្តមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក ធ្វើយ៉ាងណាត្រូវរក្សាអនាម័យជាប់ជាប្រចាំ ដោយសម្អាតដៃ នឹងអាល់កុល ឬសាប៊ូ ។ មួយវិញទៀត ពេលចាំបាច់ត្រូវចេញពីផ្ទះមួយទៅផ្ទះមួយ ត្រូវពាក់ម៉ាស់ និងរក្សាគម្លាត ជាពិសេសបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។

គួរបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក តាមផ្ទះខាងលើ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ក ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ ៕
អត្ថបទ ៖ ពៅ



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន