ព័ត៌មានអន្ដរជាតិ
វីរុសបំបែ្លង Delta មានហានិភ័យខ្ពស់ តែពលរដ្ឋក៏មិនត្រូវប្រហែសនឹង Lambda ដែល WHO ចាត់ថ្នាក់ថាឆ្លងលឿនដូចគ្នា
កាលពីថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការរកឃើញកូវីដបំប្លែងខ្លួនថ្មីប្រភេទ Lambda នៅក្នុងប្រទេសចំនួន ២៩ ជាពិសេសអាមេរិកខាងត្បូង។

ទិន្នន័យពីមជ្ឈមណ្ឌលហ្សែនវេជ្ជសាស្ត្រ Ramathibodi បានបង្ហាញថា តាមរយៈការបកស្រាយប្រភេទហ្សែនទាំងមូល ហើយវិភាគវាតាមទម្រង់តារាងការវិវត្តជនជាតិ។ ការផ្លាស់ប្ដូរហ្សែនត្រូវបានគេរកឃើញថា មានភាពខុសប្លែកពីប្រភេទ Wuhan ដើម ជាងប្រភេទ beta និង epsylon ហើយវាអាចមានការផ្ទុះឡើងខ្លាំងជាង Delta។
តើកូវីដ ១៩ នៃពូជ Lambda មានគ្រោះថ្នាក់ដែរឬទេ?
បច្ចុប្បន្ននេះ ប្រភេទ Lambda ត្រូវបានចាត់ថ្នាក់ជាបំរែបំរួលនៃការចាប់អារម្មណ៍ ដោយសារវាត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅប្រទេសប៉េរូ នៅខែសីហា ឆ្នាំ២០២០ ហើយរីករាលដាលនៅអាមេរិកខាងត្បូងនេះលឿននិងរហ័សស្ទើរមិនជឿ។ ប៉ុន្តែវាមិនទាន់គំរាមកំហែងដល់សុខភាពសាធារណៈខ្លាំង និងគួរឲ្យបារម្ភដូចវីរុសបំប្លែង Delta នៅឡើយ។
ថ្វីបើមានរបាយការណ៍អំពីកូវីដ -១៩បញ្ចាក់ថា វាមិនទាន់រាលដាលខ្លាំងក៏ដោយ ក៏ Lambda មានភាពធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនផ្សេងៗ និងកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង។

បើទោះបីជា Lambda កាត់បន្ថយប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង mRNA ឧទាហរណ៍ Pfizer និង Moderna ត្រឹមតែ ២-៣ ដងប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានទិន្នន័យអំពីវាថា អាចកាត់បន្ថយប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង Sinowac និងSino farm ឬវ៉ាក់សាំង AstraZeneca នូវឡើយទេ។
ដោយឡែកសម្រាប់ថ្នាំប្រឆាំងវីរុសសំយោគ ក៏ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពផងដែរ ហើយការរកឃើញនេះបានបង្ហាញថា វ៉ាក់សាំងដែលប្រើបច្ចុប្បន្ន នៅតែអាចការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួន Lambda ។ ជាពិសេសការព្យាបាលដោយអង់ទីគ័រសំយោគ នឹងនៅតែមានប្រសិទ្ធភាព។
វីរុសបំប្លែងខ្លួន Lambda នៅមិនទាន់រាលដាលដល់ប្រទេសកម្ពុជានូវឡើយទេ ប៉ុន្តែពលរដ្ឋក៏មិនត្រូវប្រហែសនិងមើលស្រាលវាដូចគ្នា។ ព្រោះ Lambda ត្រូវបាន WHO ចាត់ថ្នាក់ថា ឆ្លងរាលដាលលឿនដូចគ្នានឹង Delta ដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO៖ Lambda ជាវីរុសកូវីដបំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


