ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលទប់លែងបាន ដល់ថ្នាក់ UN អំពាវនាវឲ្យតាលីបង់បញ្ឈប់ការវាយប្រហារបន្ទាន់
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃសុក្រម្សិលមិញនេះបានអំពាវនាវឲ្យក្រុមតាលីបង់បញ្ឈប់ការវាយប្រហារជាបន្ទាន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានព្រមានថា អាហ្វហ្គានីស្ថានកំពុងលេចចេញផុតពីការគ្រប់គ្រងលែងបានហើយ។
លោក Guterres បានឲ្យដឹងថា ៖«នេះជាពេលដែលត្រូវបញ្ឈប់ការវាយប្រហារ។ នេះជាពេលដែលត្រូវចាប់ផ្តើមការចរចារម៉ត់ចត់។ នេះជាពេលដែលត្រូវបញ្ចៀសសង្គ្រាមត្រជាក់ ឬហិង្សាលើពលរដ្ឋអាហ្វហ្គានីស្ថាន»។
រហូតមកពេលនេះ ក្រុមសកម្មយុទ្ធតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងធំបំផុតលំដាប់ទី២ និងទី៣របស់អាហ្វហ្គានីស្ថាន ខណៈកម្លាំងតស៊ូរបស់រដ្ឋាភិបាលបានធ្លាក់ចុះយ៉ាងខ្លាំងដែលបង្កហានិភ័យដែលអាចបណ្តាលឲ្យតាលីបង់ដណ្តើមយកបានរដ្ឋធានីសំខាន់គឺកាប៉ុលនាពេលខាងមុខ។
លោកអគ្គលេខាធិការបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ការពារជនស៊ីវិលឲ្យកាន់តែខ្លាំងឡើងថែមទៀត។
លោកក៏មានប្រសាសន៍ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសញ្ញាណដំបូងដែលតាលីបង់បានដាក់ការរឹតត្បិតយ៉ាងអាក្រក់លើសិទ្ធិមនុស្សនៅក្នុងតំបន់ដែលពួកកេបានគ្រប់គ្រប់ ជាពិសេសគោលដៅលើស្ត្រី និងអ្នកកាសែត។
លោកថា ៖«វាពិតជាគួរឲ្យរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងដែលឃើញរបាយការណ៍ពីការរំលោភបំពានលើស្ត្រី និងក្មេងស្រី»។
ស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ចន្លោះឆ្នាំ១៩៩៦ និង២០០១ ស្ត្រីមិនអាចធ្វើការងារបាន ក្មេងស្រីមិនអនុញ្ញាតឲ្យទៅសាលារៀន ហើយស្ត្រីភេទត្រូវពាក់ក្រណាត់បិទមុខ ព្រមទាំងត្រូវមានបុរសជាសាច់ញាតិទៅជាមួយ ប្រសិនបើពួកគេចង់ចាកចេញពីផ្ទះទៅក្រៅ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីព្រឹកថ្ងៃសុក្រថា អង្គការសហប្រជាជាតិកំពុងវាយតម្លៃពីស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថានដោយផ្អែកលើមូលដ្ឋានពីម៉ោងទៅមួយម៉ោង និងផ្លាស់ប្តូរបុគ្គលិកមួយចំនួនទៅទីក្រុងកាប៉ុល ប៉ុន្តែមិនទាន់មានការជម្លៀសនរណាម្នាក់ចេញពីប្រទេសឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ