កីឡា
CAMSOC បើកសន្និបាតបូកសរុបលទ្ធ ផលការងារឆមាសទី១ ឆ្នាំ២០២១
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០២៣ “CAMSOC”អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់គណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ Zoom នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣និងបើកយុទ្ធនាការអប់រំសង្គម SEA Games-ASEAN Para Game s 2023 ។
យោងតាមរបាយការណ៍បូកសរុបលទ្ធ ផលការងារ ឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិ រៀបចំការ ប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍសមត្ថភាពកីឡាករតាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា យើងបានត្រៀមបញ្ជូនកីឡាករជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសចិន ចំនួន១២ប្រភេទកីឡារួមមាន៖ កីឡាចំបាប់ កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម វាយកូនលើតុ វាយសី វូស៊ូ បាល់បោះ បាល់ទះ បាញ់កាំភ្លើង បាល់ទាត់នារី និងកីឡាលើកទម្ងន់។
ដោយឡែកចំពោះប្រភេទកីឡាផ្សេងៗទៀត គណៈកម្មាធិការជាតិក៏បាន បញ្ជូនចេញទៅហ្វឹកហាត់ និងត្រៀមចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដូចជា៖ កីឡាការ៉ាតេ ទៅហ្វឹកហាត់នៅអ៊ីរ៉ង់ និងជប៉ុន។ កីឡាប្រណាំងកង និងកីឡាប្រដាល់សក ល ទៅហ្វឹកហាត់នៅបារាំង។ កីឡាគុនដាវ ត្រៀមទៅរុស្ស៊ី ឬបារាំង។ កីឡាទ្រីយ៉ាត្លុង និងក្រុមកីឡាបាល់គប់ក្នុងទឹក ទៅហ្វឹក ហាត់នៅសិង្ហបុរី។ ចំពោះកីឡាករ កីឡាការិនីកូនខ្មែរនៅក្រៅប្រទេស ក៏បាននឹងកំពុងខិតខំប្រឹង ប្រែងហ្វឹកហាត់ និង ចូលរួមប្រកួតនៅក្រៅប្រទេស ដើម្បីបង្កើនគុណផលកីឡាកម្រិតខ្ពស់រួមមាន ជីជិតស៊ូ ហែលទឹក ប្រណាំងកង់ បាល់បោះ គុនដាវ នៅអាមេរិក, ហុកគឺ នៅឥណ្ឌា, ម៉ូតូទឹក នៅថៃ, ប្រដាល់សកល នៅវៀតណាម។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់ សំដៅលើកកម្ពស់ការ បណ្តុះបណ្តាលធនធានមនុស្ស ក្រុមជម្រើសជាតិ ដើម្បីបង្កើនគុណផលកីឡាដណ្តើមមេដាយ និងវិនិច្ឆ័យការ ប្រកួតតាមស្មារតី និងខ្លឹមសារកំណត់ក្នុងផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅក្នុងបរិបទការរីករាល វោលជំងឺកូវីដ- ១៩។
សូមបញ្ជាក់ដែរថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏បានជ្រើសរើសជម្រើសជាតិជនពិការចំនួន៧៧នាក់ ដើម្បីធ្វើ ការហ្វឹកហាត់លើប្រភេទកីឡាបាញ់ធ្នូ អត្ត ពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់បោះជនពិការ លើកទម្ងន់ វាយកូនឃ្លីលើតុ បូស្យា និងបានចុះឈ្មោះគ្រូបង្វឹកជម្រើសជាតិចំនួន០៥នាក់ ទទួលការបណ្តុះបណ្តាលខ្នាត អន្តរជាតិ តាមប្រព័ន្ធអនឡាញលើប្រភេទកីឡាបាល់បោះជិះ រទេះ អត្តពលកម្ម និងបាល់ទះអង្គុយ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


