ព័ត៌មានអន្ដរជាតិ
ឪពុកម្តាយយកខ្លួនពាំងគ្រាប់កាំភ្លើង នៅពេលក្រុមតាលីបង់ បាញ់ប្រហារ
ឪពុកម្តាយអាហ្វហ្គានីស្ថាន បានយកខ្លួនពាំង ធ្វើជាខែលការពារកូនៗរបស់ពួកគេ នៅពេលក្រុមអ្នកប្រយុទ្ធតាលីបង់ បើកការបាញ់ប្រហារខណៈមានភាពចលាចលនៅខាងក្រៅព្រលានយន្តហោះទីក្រុង កាប៊ុល។
ក្រុមគ្រួសារដែលអស់សង្ឃឹម ត្រូវបានគេមើលឃើញ ព្យាយាមហុចកូនៗរបស់ពួកគេ ទៅឲ្យទាហានអាមេរិកនៅឯព្រលានយន្តហោះ ដោយសារតែភាពភ័យខ្លាចរស់នៅក្រោមការដឹកនាំ របស់ក្រុមតាលីបង់។

ក្រុមតាលីបង់ត្រូវបានគេថតជាប់ ខណៈព្យាយាមបំបែកហ្វូងមនុស្ស ដោយដំបូង បានបាញ់ឡើងទៅលើមេឃដើម្បីជាការព្រមាន តែក្រោយមក បានបាញ់សំដៅទៅមនុស្សតែម្តង។
ឥឡូវនេះ ក្រុមតាលីបង់បានគ្រប់គ្រងផ្លូវចូលទៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ជាហេតុធ្វើឲ្យប្រជាជនពិបាកក្នុងការចាកចេញពីប្រទេស។

ពួកគេត្រូវបានគេរាយការណ៍ថា មិនអនុញ្ញាតឲ្យមនុស្សខ្លះឆ្លងកាត់ទេ ហើយអ្នកផ្សេងទៀតកំពុងព្រួយបារម្ភថា ពួកគេនឹងត្រូវក្រុមតាលីបង់ ចាត់ទុកជាសត្រូវ។
នៅក្នុងភាពច្របូកច្របល់ មានគ្រួសារជាច្រើនស្ថិតក្នុងចំណោមហ្វូងមនុស្ស នៅពេលក្រុមតាលីបង់ ចាប់ផ្តើមបាញ់ប្រហារ។

នៅក្នុងវីដេអូមួយ ស្ត្រីម្នាក់ អាចត្រូវបានគេមើលឃើញ ព្យាយាមការពារកូនរបស់នាង ខណៈវីដេអូមួយទៀតបង្ហាញពីមនុស្សឱនក្បាលចុះ ហើយគ្រាប់កាំភ្លើងហោះលើក្បាលរបស់ពួកគេ។
ចំពេលលាន់ស្នូរផ្ទុះគ្រាប់កាំភ្លើង សំឡេងមួយក៏អាចត្រូវបានគេឮក្នុងមេក្រូផងដែរ ដែលប្រាប់មនុស្សឲ្យចាកចេញពីតំបន់នោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ក្រុមតាលីបង់ ដុតសួនកម្សាន្តមួយចោល បន្ទាប់ពីចូលលេងសប្បាយ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


