ព័ត៌មានជាតិ
ចុះផ្អាកការសាងសង់អគារខុនដូ មួយនៅខេត្តព្រះសីហនុក្រោយ រកឃើញឆ្លងជំងឺកូវីដ១៩
អគារខុនដូស៊ីហ្គេត ស្វីត មានអាសយដ្ឋាន នៅវិថីក្រុង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុត្រូវបានអាជ្ញាធរចុះផ្អាកដំណើរការសាងសង់ជាបណ្ដោះអាសន្នក្រោយរកឃើញបុគ្គលិក និងកម្មករសាងសង់មានវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។

នៅក្នុងសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដែលបានផ្ញើជួនលោក WANG HAICHAO អ្នកគ្រប់គ្រងការដ្ឋានសំណង់ខុនដូ ស៊ីរហ្គត ស្វីត បានឱ្យដឹងថាក្រុម ឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បាន យកសំណាកពីបុគ្គលិក កម្មករសាងសង់ខុនដូ ស៊ីហ្គេត ស្វីត ហើយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានជំងឺ វីដ១៩។
រដ្ឋបាលខេត្តបានបន្តថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកវីដ-១៩ ដល់បុគ្គលិក កម្មករដទៃទៀត រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការសាងសង់ខុនដូ ស៊ីហ្គេត រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
រដ្ឋបាលខេត្តបានបន្តទៀតថាក្នុងអំឡុង៣ល ១៤ថ្ងៃនេះ តម្រូវឱ្យលោក សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុភិបាលខេត្ត យកទៅវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់។
ជាមួយគ្នានវដែរចំពោះបុគ្គលិក កម្មករទាំងអស់ដែលបម្រើការនៅក្នុងការដ្ឋានសំណង់ ត្រូវផ្អាកការចញ-ចូលទីតាំងនោះ ហើយនៅក្រោយពេលបានផ្តល់វត្ថុសំណាករូចរាល់ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនៅកន្លែងស្នាក់នៅជាច់ដោយឡែកពីគ្នា រង់ចាំពពដល់ការធ្វើវិភាគវត្ថុសំណាក។
ចំពោះអ្នកដែលមានការពាក់ព័ន្ធបានគ្រប់ៗគ្នា និងមានលទ្ធផលផ្លូវការ ទើបអោយបញ្ចប់ការធ្វើចត្តាឡីស័កបាន តាមការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៕ ដោយ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


