ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ផលិតឧបករណ៍តេស្តរកកូវីដ PCR ដោយខ្លួនឯង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងបានបង្កើតឧបករណ៍តេស្តប្រតិកម្មខ្សែសង្វាក់ Polymerase ឬ PCR ដោយខ្លួនឯងដើម្បីធ្វើតេស្តរកជំងឺកូវីដ ១៩ ។
បើតាមសារព័ត៌មាន Rodong Sinmun របស់គណបក្សពលករកំពុងកាន់អំណាចបានឲ្យដឹងថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងមេរោគ អ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសនៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររដ្ឋ (SAS) បានបង្កើតប្រព័ន្ធតេស្ត PCR ដែលត្រូវតាមស្តង់ដារពិភពលោកជាលើកដំបូង ។

ឧបករណ៍នេះត្រូវបានណែនាំជាសមិទ្ធផលថ្មីមួយ ដែលបានធ្វើឡើងក្រោមការជំរុញរបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការធ្វើមូលដ្ឋានីយកម្មគ្រឿងម៉ាស៊ីន ឧបករណ៍ និងសម្ភារៈ ចំពេលមានការដាក់ទណ្ឌកម្មអន្តរជាតិ និងការបិទព្រំដែនដែលបានកាត់បន្ថយពាណិជ្ជកម្មយ៉ាងខ្លាំង ។
ប្រទេសកូរ៉េខាងជើងបានដាក់ដំណើរការឧបករណ៍ធ្វើតេស្ត PCR ជាវិធីសាស្ត្រវិនិច្ឆ័យរោគកូវីដ ១៩ ដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែក៏ទទួលបានជំនួយពីខាងក្រៅ រួមទាំងពីអង្គការសុខភាពពិភពលោក (WHO) ផងដែរ ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA ក៏បាននិយាយកាលពីថ្ងៃចន្ទដែរថា ប្រទេសកូរ៉េខាងជើងកំពុងបង្កើនការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ក៏ដូចជាការពារវីរុសបំប្លែងខ្លួនឥណ្ឌា Delta និងវីរុស Lambda ដែលកំពុងរីករាលដាលពាសពេញពិភពលោក ។
គួរបញ្ជាក់ថា រដ្ឋឯកោមួយនេះមិនបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ ១៩ សូម្បីមួយករណី ប៉ុន្តែបានបិទព្រំដែន រឹតត្បិតការធ្វើដំណើរ និងដាក់វិធានការការពារតឹងរ៉ឹង ដោយមើលឃើញថា ជំងឺរាតត្បាតគឺជាបញ្ហានៃការរស់រានមានជីវិតរបស់ជាតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ស្ងាត់ៗ កូរ៉េខាងជើង បង្កើនការផលិតឱសថបុរាណមានប្រសិទ្ធភាពខ្លាំងលើ “ជំងឺផ្លូវដង្ហើម”
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


