KPT+
អ្នកមានបីប្រភេទ ប្រាប់ពីវិធីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ
ពួកគេប្រាប់ថា ចង់ក្លាយជាអ្នកមាន អ្វីដែលសំខាន់ត្រូវចេះជ្រើសរើសផ្លូវរកលុយ ហើយព្យាយាមធ្វើកុំរុញរា រហូតទទួលជោគជ័យ ទោះចំណាយពេលយូរបន្តិចក៏ដោយ។
អ្នកមានគ្រប់រូប មិនមែនកើតមកក្លាយជាសេដ្ឋីឬមហាសេដ្ឋីភ្លាមនោះទេ។ គ្រប់យ៉ាងកើតមានដោយសារទង្វើនិងទម្លាប់ដែលពួកគេអនុវត្តរាល់ថ្ងៃ។
ទាំងនេះជាទិដ្ឋភាពទូទៅនៃអ្នកមានបីប្រភេទ និងផ្លូវដើរដើម្បីទទួលបានទ្រព្យសម្បត្តិរបស់ពួកគេ៖
អ្នកមានបែបមនុស្សពូកែសន្សំ
អ្នកមានប្រភេទនេះ ជាបុគ្គលគ្មានបំណុល ហើយប្រាក់ចំណូលដែលបានមកគឺគ្រប់គ្រាន់ដើម្បីបំពេញ ឬលើសពីកម្រិតនៃជីវភាពរស់នៅរបស់ពួកគេ។
ជាទូទៅ ដំបូងពួកគេមានកម្រិតជីវភាពរស់នៅទាប បានប្រាក់ចំណូលតិច ប៉ុន្តែប្រាក់ចំណូលរបស់នៅតែលើសពីតម្រូវការផ្គត់ផ្គង់ជីវភាពរស់នៅ។ នេះក៏ដោយសារពួកគេចេះសន្សំប្រាក់ចំណូល ២០%របស់ខ្លួន ឬច្រើនជាងនេះរយៈពេលច្រើនឆ្នាំ ហើយពួកគេធ្វើការវិនិយោគប្រាក់សន្សំដោយប្រយ័ត្នប្រយែងបំផុត។
អ្នកមានបែបមនុស្សប៉ិនប្រសព្វ
ប្រភេទអ្នកមាននេះ ជាមនុស្សដែលមានភាពប៉ិនប្រសព្វនៅក្នុងអាជីពការងារ ពាណិជ្ជកម្ម ឬវិជ្ជាជីវៈរបស់ខ្លួន។ បុគ្គលទាំងនេះ ជាប្រភេទមនុស្សដែលធ្វើការសម្រាប់សាជីវកម្មសាធារណៈដែលមានទំហំធំ។ ដូច្នេះហើយមួយផ្នែកធំនៃប្រាក់បៀវត្ស ឬប្រាក់ប៉ះប៉ូវរបស់ពួកគេ គឺផ្អែកលើការទទួលបានពីភាគហ៊ុន ឬពួកគេធ្វើអាជីវកម្មខ្នាតតូចដែលមានប្រាក់ចំណេញខ្ពស់។

អ្នកមានបែបមនុស្សមានសុបិនខ្ពស់
មនុស្សប្រភេទនេះ ជាអ្នកដែលមានទ្រព្យច្រើនបំផុត។ បុគ្គលទាំងនោះតែងមានក្ដីសុបិនធំហើយបន្តធ្វើវាជារឿយៗ និងជាធម្មតាពួកគេមានគំនិតអាជីវកម្មប្រកបដោយមហិច្ឆតានិងអាចបង្វែរក្ដីសុបិននោះឲ្យក្លាយទៅជាការពិតបាន។ នៅទីបំផុត ពួកគេអាចរកប្រាក់ចំណូលបានយ៉ាងច្រើន រីឯប្រាក់ចំណេញចេះតែកើនឡើងខ្ពស់ជាលំដាប់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
ចុចអាន៖ប្រាក់មិនមែនជាគោលដៅ តែជាឧបករណ៍ជួយឲ្យសម្រេចគោលដៅ
ចុចអាន៖ទម្រាំក្លាយជាសេដ្ឋី វិថីជីវិតខុសពីមនុស្សធម្មតាបែបណាខ្លះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


