ទម្រាំ​ក្លាយ​ជា​សេដ្ឋី វិថី​ជីវិត​ខុស​ពី​មនុស្ស​ធម្មតា​បែប​ណា​ខ្លះ?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ទម្រាំ​ក្លាយ​ជា​សេដ្ឋី វិថី​ជីវិត​ខុស​ពី​មនុស្ស​ធម្មតា​បែប​ណា​ខ្លះ?

Published

on

រឿង​ដំបូង​ដែល​ត្រូវ​យល់​ពី​មហា​សេដ្ឋី​ គឺ​ថា​ពួកគេ​គិត​និង​ធ្វើ​ខុស​ពី​មនុស្ស​ធម្មតា ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា យើង​មិន​អាច​រៀន​ធ្វើ​តាម​នោះ​ទេ។

ខាងក្រោម​នេះ​ជា​បញ្ជី​នៃ​កត្តា​កំណត់ ៦ យ៉ាង ​ដែល​យើង​អាច​ឈាន​ទៅ​រក​ផ្លូវ​ទៅ​កាន់​ទ្រព្យសម្បត្តិ ​ដូច​មហា​សេដ្ឋី ៖

១. សេដ្ឋី​មាន​ចរិត​និង​ជំនាញ​ប្លែកៗ

មហាសេដ្ឋី​ចំណាយ​ពេល​វេលា​ដើម្បី​ស្វែងរក​គំនិត​និង​វិធីសាស្ត្រ​ថ្មីៗ ​ជំនួស​ឲ្យ​ការ​រស់នៅ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​អាជីវកម្ម​ ដោយ​អាច​ពង្រីក​គំនិត​និង​ច្នៃប្រឌិត​វិធី​នៃ​ការ​គិត ​ធ្វើ​និង​សម្រេច​បាន។

២. មហាសេដ្ឋី​ជា​អ្នក​គិត​គូ​បាន​វែង​ឆ្ងាយ

ពួកគេ​គិត​ពី​គោលដៅ​អនាគត​វែងឆ្ងាយ ​ជំនួស​ឲ្យការ​ពេញចិត្ត​ភ្លាមៗ​ នៅ​ពេល​បច្ចុប្បន្ន​នេះ។ ការ​អភិវឌ្ឍ​វិន័យ​គឺ​អាច​ឲ្យពួកគេ​មើល​ឃើញ​រូបភាព​ធំ។ រក្សា​ចក្ខុវិស័យ​នោះ​នៅ​ក្នុង​គំនិត​របស់​យើង​ឲ្យ​បាន​ច្បាស់ ​រហូត​ដល់​យើង​ទទួល​បាន​លទ្ធផល​ចុងក្រោយ​ ហើយ​រីករាយ​នឹង​ជ័យជំនះ​ដ៏​ធំ​មួយ​នេះ។

៣. មហា​សេដ្ឋី​ចាប់​យក​ការ​ផ្លាស់ប្ដូរ

ការ​ផ្លាស់ប្ដូរ​ពេល​ខ្លះ​អាច​ជា​ការ​បំភិតបំភ័យ ​ប៉ុន្តែ​ការ​ភ័យខ្លាច​អ្វី​ដែល​ថ្មី​ ក៏​ធ្វើ​ឲ្យយើង​មិន​អាច​បង្កើត​ឱកាស​បាន​ដែរ។ មហាសេដ្ឋី​យល់​ថា ​ការ​ផ្លាស់ប្ដូរ​ទោះបី​វិជ្ជមាន​ឬ​អវិជ្ជមាន​ក៏​ដោយ ​ក៏​នៅ​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួកគេ​ តាម​មធ្យោបាយ​ខ្លះ​ដែរ។

ផ្នត់គំនិត​នោះ​នឹង​ធ្វើឲ្យ​មាន​ទំនុក​ចិត្ត​និង​ការ​ជឿជាក់​លើ​ខ្លួនឯង​កាន់​តែ​ច្រើន ​ដោយ​គ្រាន់​តែ​ពង្រឹង​នូវ​អារម្មណ៍​​ខ្លួនឯង​មិន​ថា​មាន​វិធី​អ្វី​ក៏​ដោយ​ យើង​អាច​ដោះស្រាយ​បាន។

៤. មហាសេដ្ឋី​ត្រូវ​បាន​កំណត់​ខុស​ពី​ធម្មតា

កុំ​ស្មាន​ថា​លុយ​គឺ​ជា​កម្លាំងចិត្ត​តែ​មួយ​គត់​របស់​មហាសេដ្ឋី។ ភាគច្រើន​វា​ជា​ចំណង់ចំណូលចិត្ត​របស់​ពួកគេ​ ឬ​បេសកកម្ម​នៅ​ក្នុង​ជីវិត​ដែល​ជំរុញ​ឲ្យពួកគេ​ចាប់ផ្ដើម​ដំណើរ​លើស​ចំណុះ​និង​ទៅ​រក។

យើង​ក៏​ត្រូវ​តែ​មាន​លទ្ធភាព​ស្វែងរក​គោលបំណង​ប្រាថ្នា​របស់​ខ្លួនឯង​ ដែល​ជំរុញ​ឲ្យ​យើង​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ​ណា​ដែល​កើត​ឡើង។ សួរ​ខ្លួនឯង​ថា “តើ​ខ្ញុំ​អាច​រក​លុយ​បាន ១ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដោយ​ធ្វើអ្វី​ដែល​ខ្ញុំ​ស្រលាញ់? ”

៥. សេដ្ឋី​សុខចិត្ត​ប្រថុយប្រថាន

យើង​ត្រូវ​តែ​មាន​លទ្ធភាព​កាត់​បន្ថយ​ការ​ប្រថុយប្រថាន​របស់​យើង ​ឲ្យ​តិច​បំផុត។ វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​គឺ​គណនា​សមាមាត្រ​ហានិភ័យ ។ រង្វាន់​របស់​យើង​ជា​អ្នក​ព្យាករណ៍​ពី​ការ​ត្រឡប់មកវិញ​នៃ​ការ​វិនិយោគ។

៦. សេដ្ឋី​មិន​ដែល​ឈប់​រៀន​ទេ

ក្លាយ​ជា​សេដ្ឋី​​តម្រូវ​ឲ្យ​មាន​ការ​បង្កើន​ចំណេះដឹង​ជាមួយ​នឹង​ព័ត៌មាន​ថ្មីៗ​ ដែល​ជួយ​បង្កើត​ឱកាស​និង​ទ្រព្យសម្បត្តិ​កាន់​តែ​ច្រើន។ អាន​សៀវភៅ​កែលំអ​ខ្លួនឯង​បន្ថែម​ទៀត ​និង​ស្វែងរក​អ្នក​ណែនាំ​និង​មនុស្ស​ជោគជ័យ​ផ្សេង​ទៀត​ដើម្បី​គាំទ្រ​និង​ណែនាំ​យើង។ នៅ​ពេល​យើង​បន្ត​ពង្រីក​ការ​យល់ដឹង​របស់​យើង ​ឱកាស​កាន់​តែ​ច្រើន​ដើម្បី​រីកចម្រើន​នឹង​កើតឡើង។

អ្នក​មាន​មិន​គ្រាន់​តែ​គិត​ពី​ការ​បង្កើត​ភាព​ជោគជ័យ​ប៉ុណ្ណោះ​ទេ។ ពួកគេ​ទទួល​ខុសត្រូវ ១០០ ភាគរយ​ចំពោះ​វា​ ហើយ​ធ្វើអ្វី​ក៏​ដោយ​ សុទ្ធតែ​ត្រូវ​ការ​ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគេ។

ក្លាយ​ជា“ អ្នកធ្វើ” ផ្ដោត​លើ​ការ​ឈ្នះ​ដ៏​ធំ​ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​អ្វី​កើត​ឡើង​ក្នុង​ការ​សម្រេច​បាន​នូវ​ក្ដី​សុបិន​របស់​យើង​ឡើយ។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖WARREN BUFFETT ៖​ ចូរ​ទិញ​អ្វី​យើង​នឹង​ចំណេញ​ សូម្បី​ទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ

ចុចអាន៖ទម្លាប់​ខ្លះ ដែល​ប្រៀប​ដូច​កំពុង​​ដុត​កម្ទេច​ចោល​ចំណូល​​ដែល​រក​បាន​ដោយ​ពិបាក

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ2 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ2 hours ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ2 hours ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ2 hours ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services