ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ផ្តើមប្រើថ្នាំប្រឆាំងវីរុសមួយប្រភេទ ព្យាបាលអ្នកជំងឺកូវីដ តាមផ្ទះ
ក្រុមហ៊ុនផលិតថ្នាំ Molnupiravir ក្នុងស្រុក បានត្រៀមខ្លួន ឧបត្ថម្ភថ្នាំចំនួន ១៦.០០០ ដូសដំបូង ឲ្យប្រទេសវៀតណាម សម្រាប់ការព្យាបាលអ្នកជំងឺកូវីដតាមផ្ទះ។
ថ្នាំចំនួន ១០០,០០០ ដូសបន្ថែម នឹងត្រូវផ្តល់ឲ្យត្រឹមថ្ងៃទី ៥ ខែកញ្ញា។ ថ្នាំ Molnupiravir ដែលនាំចូលដំបូងជាង ៣០ ម៉ឺនបន្ទះ បានទៅដល់ប្រទេសវៀតណាមកាលពីថ្ងៃទី ២៣ ខែសីហា ហើយគេរំពឹងថា ១.៧ លានបន្ទះទៀត នឹងទៅដល់នៅថ្ងៃទី ២៨ ខែសីហា។

ទន្ទឹមនឹងនេះ ថ្នាំបន្ទាប់នឹងត្រូវនាំចូល សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីនេះ នៅដើមខែកញ្ញាឆ្នាំ ២០២១។
ចំពេលជំងឺរាតត្បាតកំពុងបន្តវាយលុកទីក្រុងហូជីមិញនិងខេត្តមួយចំនួននៅភាគខាងត្បូង វិស័យសុខាភិបាលបានសម្រេចចិត្តចាប់ផ្តើមសាកល្បងការព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ ដើម្បីជួយកាត់បន្ថយបន្ទុកនៅក្នុងមន្ទីរពេទ្យនិងការស្លាប់។

ដោយសារជំងឺរាតត្បាតកូវីដ -១៩ កំពុងរីករាលដាលពាសពេញប្រទេស មន្ទីរពេទ្យកំពុងប្រឈមនឹងកង្វះគ្រែនិងបុគ្គលិកក្នុងកម្រិតធ្ងន់ធ្ងរ ដើម្បីផ្តល់ការថែទាំអ្នកជំងឺឲ្យបានគ្រប់គ្រាន់។ ក្រសួងបានបន្តធ្វើបច្ចុប្បន្នភាពផែនការព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាស្រាល នៅផ្ទះ។
ការសាកល្បងថ្នាំប្រឆាំងមេរោគ Molnupiravir ក្នុងការព្យាបាលអ្នកជំងឺកូវីដ នៅក្នុងប្រទេសជាច្រើនបានទទួលលទ្ធផលជោគជ័យ ទាក់ទងនឹងសុវត្ថិភាពនិងកម្ចាត់មេរោគចំពោះអ្នកជំងឺស្រាលនិងមធ្យមបន្ទាប់ពីការព្យាបាលបានរយៈពេល៥ថ្ងៃ។

ផ្អែកលើលទ្ធផលនេះ ក្រសួងសុខាភិបាលនិងនាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញ នឹងចាប់ផ្តើមសាកល្បងការព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺកូវីដនៅថ្ងៃទី ២៥ ខែសីហា ក្នុងទីក្រុងនេះ ដើម្បីកាត់បន្ថយអត្រាចូលមន្ទីរពេទ្យនិងកាត់បន្ថយអត្រាស្លាប់។
ក្រោយរយៈពេល ៥ ថ្ងៃ អ្នកជំងឺទាំងអស់នឹងត្រូវបានវាយតម្លៃចំពោះអត្រាអវិជ្ជមានវីរុស SARS-CoV-2 និងជំងឺរបស់ពួកគេ ថាតើកំពុងវិវត្តទៅរកកម្រិតធ្ងន់ធ្ងរជាងនេះដែរឬក៏អត់។ ក្នុងរយៈពេល ១៤ ថ្ងៃ អ្នកជំងឺនឹងត្រូវបានតាមដានរោគសញ្ញានៃជំងឺកូវីដ និងផលប៉ះពាល់របស់ថ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Insider
ចុចអាន៖ សិប្បកម្មវៀតណាមមួយកន្លែង យកម៉ាសប្រើរួចរាប់តោន ទៅកែច្នៃ ហើយដាក់លក់លើទីផ្សារវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


