Connect with us

ព័ត៌មានជាតិ

ដកហូត​វត្ថុ​តាង​ជាង ៨ មុខ​ នៅ​ ហាង​ម៉ាស្សា​បន្ធូរ​អារម្មណ៍ពិសេស មួយ​ម៉ោង​រាប់​រយដុល្លារ

បានផុស

នៅ

ក្រោយ​ពី​សមត្ថកិច្ច​ចុះទៅ​បង្ក្រាបទីតាំងហាងម៉ាស្សាយីហោ DIAMOND MASSAGE ល្បី​ខ្ទរខ្ទារ​ពេញ​បណ្តាញ​ហ្វេសបុក ដែល​មានទីតាំងនៅ​សង្កាត់បឹងរាំង ខណ្ឌដូនពេញ វេលាម៉ោង ១៤:៣០នាទីនៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុ​តាង​ជា​ច្រើន​រួមមាន៖

1- ស្រោមអនាម័យម៉ាក Strast និង ទឹករំអិល K Y Jelly មួយចំនួន

2- កុំព្យូទ័រ Desktop ម៉ាកDell ពណ៍ខ្មៅ 01គ្រឿង រួមជាមួយម៉ាស៊ីន Printer

3- DVR ម៉ាក Hikvision ពណ៏ខ្មៅ 01គ្រឿង

4-Tablet ម៉ាក Samsung 01គ្រឿង

5-ទូរស័ព្ទដៃ ម៉ាក Oppo ពណ៏ខ្មៅ 01គ្រឿង

6- បញ្ចីចំណូល ចំនួន 03ក្បាល និង ឯកសារមួយចំនួន

7-រូបថតសរសេរថា “វិញ្ញាបនបត្រលេខ(No)MOC-49851984 ពណ.ចបព ចុះថ្ងៃទី18 ខែមីនា ឆ្នាំ2020។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយពិនិត្យឃើញជាក់ស្ដែងនូវវត្ថុតាង (ពិសេសស្រោមអនាម័យនិងទឹករំអិល) ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ក្រុមការងារចម្រុះសម្រេចចាប់យកវត្ថុតាងនិងបិទទីតាំងអាជីវកម្មនេះជាបណ្ដោះអាសន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម