ព័ត៌មានអន្ដរជាតិ
មនុស្សសម្រុកទៅមើលផ្ទាំងដែកអាថ៌កំបាំងដែលគេជឿថា ជារបស់មនុស្សក្រៅភព
វាត្រូវចំណាយពេល៤៨ម៉ោងដើម្បីឲ្យមនុស្សដំបូងគេទៅដល់ទីនោះ។
មន្រ្តីរដ្ឋ Utah បង្ហាញថា ពួកគេបានរកឃើញផ្ទាំងដែកភ្លឺរលោងនិងកប់ជ្រៅនៅក្នុងវាលខ្សាច់ពណ៌ក្រហមប៉ុន្តែពួកគេមិនបានប្រាប់ពីទីកន្លែងពិតប្រាកដទេរបស់វានោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនអះអាងថា វាជារបស់មនុស្សក្រៅភព។
ពួកគេសង្ឃឹមថានឹងអាចរារាំងអ្នកផ្សងព្រេងមិនឲ្យធ្វើដំណើរស្វែងរកវត្ថុនេះដោយភ័យខ្លាចថា ពួកគេអាចនឹងវង្វេង។

ប៉ុន្តែមានឱកាសតិចតួចដែលថា មនុស្សនឹងគោរពតាមដំបូន្មាននេះ។ រហូតមកដល់ថ្ងៃពុធ រូបភាពជាច្រើនបានលេចចេញនៅលើបណ្តាញសង្គម Instagram ដែលបង្ហាញពីមនុស្សថតរូបជាមួយវត្ថុនេះក្នុងគោលបំណងបង្ហាញដល់ពិភពលោកថា ពួកគេបានទៅដល់ទីនោះមុនគេថ្វីបើអាថ៌កំបាំងថាតើហេតុអ្វីបានជាបន្ទះដែកនៅទីនោះនៅតែមិនទាន់ស្រាយបានក៏ដោយ។

ពួកគេបានទទួលជំនួយពីប្រព័ន្ធអ៊ីនធឺណិតដែលបានកំណត់ទីតាំងវត្ថុនេះនៅលើកម្មវិធី Google Earth យ៉ាងរហ័ស។
លោក David Surber អាយុ៣៣ឆ្នាំជាអតីតមន្រ្តីកងទ័ពសហរដ្ឋអាមេរិកបាននិយាយថា “ខ្ញុំបានសម្រេចចិត្តទៅទីនោះមុនគេពីព្រោះខ្ញុំបានដឹងការពិតថា វត្ថុនេះស្ថិតនៅទីនោះអស់រយៈពេល៥ឆ្នាំមកហើយ ហើយបានលាក់ខ្លួននៅក្នុងធម្មជាតិ”។

មន្ត្រីសត្វព្រៃរបស់រដ្ឋ កាលពីដំបូងបានប្រទះឃើញវត្ថុនេះនៅថ្ងៃទី១៨ខែវិច្ឆិកាខណៈពេលជិះឧទ្ធម្ភាគចក្រលើតំបន់ដាច់ស្រយ៉ាលដែលមានសណ្ឋានដីដូចភពព្រះអង្គារដើម្បីរាប់ចំនួនសត្វចៀមស្នែងធំ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាថ៌កំបាំងពីក្រោយសំឡេងប្លែកៗក្នុងភាពយន្តល្បីៗការពិតគឺបង្កើតឡើងពីសំឡេងទាំងនេះសោះ
ចុចអាន៖ ៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់បច្ចុប្បន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


