ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលមានឯកសារស្របច្បាប់ សង្ឃឹមជម្លៀសចេញពីប្រទេស ក្រោយដាច់ខែនេះ
ក្រុមតាលីបង់បានប្រាប់ប្រទេសអាល្លឺម៉ង់ថា ពលរដ្ឋអាហ្វហ្គានីស្ថានដែលមានឯកសារស្របច្បាប់ នឹងអាចធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្ម ក្រោយហួសថ្ងៃទី ៣១ ខែសីហា បន្ទាប់ពីការជម្លៀសចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល នឹងលែងត្រូវបានអនុញ្ញាត ។

បេសកជនអាល្លឺម៉ង់ប្រចាំប្រទេសអាហ្វហ្គានីស្ថានលោក Markus Potzel ដែលកំពុងចរចាជាមួយក្រុមតាលីបង់នៅទីក្រុងដូហា បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ប្រធានការិយាល័យនយោបាយរបស់តាលីបង់លោក Sher Mohammad Abbas Stanekzai ធានាខ្ញុំថា ជនជាតិអាហ្វហ្គានីស្ថានដែលមានឯកសារស្របច្បាប់ នឹងបន្តមានឱកាសធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្ម បន្ទាប់ពីថ្ងៃទី ៣១ ខែសីហា” ។
លោក Potzel ដែលបានចរចាទ្រង់ទ្រាយធំជាមួយតាលីបង់នាពេលកន្លងមក បានបន្ថែមថា “យើងបាននិយាយអំពីតម្រូវការបន្ទាន់សម្រាប់អាកាសយានដ្ឋាននៅកាប៊ុល ជាតម្រូវការចម្បងសម្រាប់វត្តមានការទូត និងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន” ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន REUTERS បានឲ្យដឹងថា តាលីបង់បានសុំជំនួយពីប្រទេសទួរគីសម្រាប់ជំនួយបច្ចេកទេស ក្នុងការដំណើរការអាកាសយានដ្ឋានទីក្រុងកាប៊ុល បន្ទាប់ពីការចាកចេញរបស់កងកម្លាំងបរទេស ប៉ុន្តែបានទទូចថា យោធារបស់ទីក្រុងអង់ការ៉ាក៏ត្រូវតែដកចេញវិញផងដែរ ត្រឹមថ្ងៃផុតកំណត់ទី ៣១ ខែសីហា ។
ទន្ទឹមនោះ ក្រសួងការពារជាតិទួរគីកាលពីថ្ងៃពុធបាននិយាយថា ពួគេបានចាប់ផ្តើមជម្លៀសកងទ័ពចេញពីអាហ្វហ្គានីស្ថាន ខណៈអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល ត្រូវបានការពារដោយកងទ័ពអាមេរិក និងអង់គ្លេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ជនភៀសខ្លួន អាហ្វហ្គានីស្ថាន ច្រើននាក់តេស្តវិជ្ជមានកូវីដ ហើយសុទ្ធតែមិនបញ្ចេញរោគសញ្ញា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


