ព័ត៌មានអន្ដរជាតិ
ជនភៀសខ្លួន អាហ្វហ្គានីស្ថាន ច្រើននាក់តេស្តវិជ្ជមានកូវីដ ហើយសុទ្ធតែមិនបញ្ចេញរោគសញ្ញា
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃពុធនេះថា ជនភៀសខ្លួនចំនួន ១៦ នាក់មកពីអាហ្វហ្គានីស្ថានបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។
មនុស្សទាំង ១៦ នាក់ដែលតេស្តវិជ្ជមានកូវីដ ១៩ ស្ថិតក្នុងចំណោមមនុស្ស ៧៨ នាក់ដែលបានចុះចតនៅទីក្រុងញូវដេលីកាលពីថ្ងៃអង្គារ ។

របាយការណ៍បាននិយាយថា អ្នកដំណើរទាំងអស់ត្រូវបានដាក់ឲ្យចត្តាឡីស័ក ដើម្បីជាវិធានការបង្ការ ខណៈការធ្វើតេស្តនេះត្រូវបានធ្វើឡើង នៅពេលពួកគេមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi ក្នុងទីក្រុងញូវដេលី ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា “អ្នកវិលត្រឡប់ទាំង ១៦ នាក់ដែលតេស្តវិជ្ជមានកូវីដ សុទ្ធតែមិនបញ្ចេញរោគសញ្ញា” ។

រហូតមកដល់ពេលនេះ មនុស្ស ៦២៦ នាក់ក្នុងនោះមានពលរដ្ឋឥណ្ឌា ២២៨ នាក់ និងជនជាតិអាហ្វហ្គានីស្ថាន ៧៧ នាក់នៃសហគមន៍ Sikh ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន ។
ទន្ទឹមនោះ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌាកាលពីថ្ងៃចន្ទបាននិយាយថា មនុស្សដែលធ្វើដំណើរមកពីអាហ្វហ្គានីស្ថាន នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។

មន្រ្តីបាននិយាយថា រដ្ឋាភិបាលឥណ្ឌាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដែលកងកម្លាំងរបស់ពួកគេគ្រប់គ្រងផ្នែកខាងក្នុងនៃអាកាសយានដ្ឋានក្រុងកាប៊ុល ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ពលរដ្ឋរបស់ខ្លួនដែលជាប់គាំង ។
គួរបញ្ជាក់ថា ទីក្រុងកាប៊ុលបានធ្លាក់ទៅលើដៃក្រុមតាលីបង់កាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីប្រធានាធិបតីលោក Mohammad Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ងាកមកមើលស្ថានភាពកូវីដនៅ អាហ្វហ្គានីស្ថាន បន្តិចមើល ដល់ណាហើយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


