ជីវិតកម្សាន្ដ
អនុស្សាវរីយ៍ បញ្ចេញឈ្មោះអ្នកនិពន្ធឆ្នើមម្នាក់នៅពីក្រោយភាពល្បីល្បាញ
មួយរយៈនេះគេសង្កេតឃើញថា បទចម្រៀងថ្មីៗរបស់តារាចម្រៀងសាន់ដេលោក យឿន សូត្រអនុស្សាវរីយ៍ គឺមានសន្ទុះលេចធ្លោនិងការគាំទ្រខ្លាំងលើទីផ្សាចម្រៀងបច្ចុប្បន្ន។
សម្រាប់បទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរបស់តារាចម្រៀងប្រុស អនុស្សាវរីយ៍នោះត្រូវបានគេកត់សម្គាល់ថា ជាបទបែបមនោសញ្ចេតនា ជាពិសេសបទបែបស្រុកស្រែ គឺលោកច្រៀងបានពីរោះនិងមានទឹកដមសម្លេងស្រទល់ខ្លាំង។

ដោយឡែកទន្ទឹមគ្នានឹងការទទួលបាននូវភាពល្បីល្បាញហើយការគាំទ្រនេះដែរ លោក អនុស្សាវរីយ៍ ក៏បានបញ្ចេញឈ្មោះអ្នកនិពន្ធឆ្នើមប្រចាំខ្លួន និងបង្ហើបថា បុគ្គលម្នាក់នេះជាបងប្អូនល្អទៀតផង។ ជាក់ស្តែងលោកបានលើកឈ្មោះអ្នកនិពន្ធលោក សុន រដ្ឋា មកបង្ហាញអ្នកគាំទ្រជាសាធារណ:។
លោកអនុស្សាវរីយ៍ បានសរសេររៀបរាប់នៅក្នុងហ្វ៊េសប៊ុកដោយសរសើរពីលោក សុន រដ្ឋា ថា មិនត្រឹមតែជាបងប្រុសឬជាអ្នកនិពន្ធប្រចាំខ្លួនលោកដ៏ឆ្នើមទេ គាត់ថែមទាំងជាទីប្រឹក្សាដ៏ពូកែប្រចាំខ្លួនលោកផ្ទាល់ទៀតផង មិនថា ការងារសិល្បៈ ឬការងារក្រៅពីអាជីពសិល្បៈទេ។

ជាការពិត បើរំលឹកដល់ឈ្មោះអ្នកនិពន្ធលោក សុន រដ្ឋា អ្នកគាំទ្រច្បាស់ជាស្គាល់ពីស្នាដៃអ្នកនិពន្ធរបស់លោកហើយគឺមានច្រើន។ តួយ៉ាងបទចម្រៀងស្នាដៃថ្មីៗរបស់លោក សុន រដ្ឋា តែងតែមានខ្លឹមសារលេចធ្លោរនិងមានតិចនិចប្លែកពីអ្នកនិពន្ធដទៃទៀតនាពេលបច្ចុប្បន្ន ។
បទល្បីៗដែលលោក សុន រដ្ឋា និពន្ធឲ្យ អនុស្សាវរីយ៍ នោះមានដូចជា,ទីងមោង, ឆ្នាំងណាគ្របហ្នឹង ឬបទស្រមោច ដែលកំពុងល្បីល្បាញខ្លាំងជាដើម។ រាល់បទចម្រៀងលេចធ្លោជាច្រើនរបស់លោកអនុស្សាវរីយ៍ គឺតែងតែមានវត្តមានអ្នកនិពន្ធ សុន រដ្ឋា ជានិច្ច។ អ្នកនិពន្ធរូបនេះតែងតែមានបទចម្រៀងថ្មីៗប្លែកៗមិនច្រំដែលទេសម្រាប់លោក អនុស្សាវរីយ៍ គឺតែងតែមានប្លែករហូតសម្រាប់អ្នកគាំទ្រ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន