សុខភាព
អ្នកឆ្លងកូវីដបំប្លែងខ្លួន Delta អាចឆ្លងម្ដងទៀត ទាំងនេះជាចំណុចសំខាន់ៗត្រូវដឹង
កូវីដបំប្លែងខ្លួនប្រភេទ Delta កំពុងបង្កើនហានិភ័យចម្លងខ្លាំងឡើងៗ ព្រមទាំងអាចបណ្ដាលឱ្យអ្នកជំងឺកាន់តែមានអាការធ្ងន់ធ្ងរ ក៏ដូចជាត្រូវបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ខ្ពស់ជាងមុន។ នេះបើតាមទិន្នន័យថ្មីដែលចេញផ្សាយដោយអ្នកស្រាវជ្រាវអង់គ្លេស នៅលើវេបសាយ Daily Mail។

ដោយឡែកនៅកម្ពុជា បានរកឃើញវីរុសនេះក្នុងរាជធានី-ខេត្តចំនួន ២៣ ហើយ ខណៈករណីឆ្លងកូវីដបំប្លែងខ្លួនប្រភេទ Delta ទូទាំងប្រទេសកើនឡើងជិត ២ពាន់នាក់។ នេះជាតួលេខគួរឱ្យបានបារម្ភ ស្របពេលដែលអ្នកឯកទេសសុខភាពទូទាំងពិភពបង្ហាញក្ដីកង្វល់ខ្លាំងដូចគ្នា ជាពិសេសហានិភ័យឆ្លងចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំង។
បើតាមប្រភពពី មន្ទីរសុខាភិបាលរាជភ្នំពេញ បានឱ្យដឹងថា អ្នកធ្លាប់ឆ្លងកូវីដបំប្លែងខ្លួន Delta អាចមានឱកាសឆ្លងម្ដងទៀត ហើយទាំងនេះជាចំណុចសំខាន់ៗត្រូវដឹងអំពីវីរុសនេះ៖
១. មនុស្សភាគច្រើនដែលឆ្លងកូវីដបំប្លែងខ្លួនប្រភេទ Delta សុទ្ធសឹងតែអ្នកមិនបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយពួកគេទាំងនោះប្រឈមហានិភ័យខ្ពស់នៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរដែលតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជាចាំបាច់។
២. ភស្តុតាងថ្មីបង្ហាញថា ទោះបីជាអ្នកជំងឺធ្លាប់ឆ្លងវីរុសបំប្លែងខ្លួន Delta ម្ដងរួចហើយ និងបានជាសះស្បើយទាំងស្រុងក៏ដោយ ក៏ពួកគេនៅតែប្រឈមនឹងការឆ្លងឡើងវិញ។ ចំពោះមូលហេតុពីក្រោយបញ្ហានេះ មិនទាន់មានការអះអាងពីអ្នកវិទ្យាសាស្ត្រនោះទេ។
៣. កូវីដបំប្លែងខ្លួនប្រភេទ Delta ឆ្លងខ្លាំងជាងកូវីដទម្រង់ដើម១០០% និងឆ្លងខ្លាំងជាងកូវីដបំប្លែងខ្លួនផ្សេងៗពី ៥០-៦០% ដែលនេះជាអ្វីគ្រប់គ្នាព្រួលបារម្ភបំផុត។
៤. កូវីដបំប្លែងខ្លួនប្រភេទ Delta កម្រឆ្លងទៅកាន់អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ហើយប្រសិនមានករណីឆ្លង ពួកគេក៏មិនមានអាការធ្ងន់ធ្ងរ ឬត្រូវចូលព្យាបាលនៅមន្ទីរពេទ្យឡើយ។
៥. វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងកូវីដបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់ រួមទាំងវីរុសបំប្លែងខ្លួន Delta ពីរោគសញ្ញាធ្ងន់ធ្ងរ និងបង្ការហានិភ័យស្លាប់៕
សូមចុចអានពីវិធីការពារខ្លួន៖ ៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


