សុខភាព
អាហារគួរហូប ដើម្បីថែទាំឆ្អឹងនិងជង្គង់ឲ្យកាន់តែរឹងមាំ មិនថាក្មេងឬចាស់ ត្រូវបំប៉នទាំងអស់គ្នា
ក្រៅពីការទទួលជាតិកាល់ស្យូមនិងវីតាមីនដែលជាជំនួយដ៏សំខាន់ក្នុងការបំប៉នឆ្អឹង និងសន្លាក់ជង្គង់។ នៅមានសារធាតុចិញ្ចឹមផ្សេងទៀត ដែលអាចជួយដល់ឆ្អឹងនិងជង្គង់របស់មនុស្សគ្រប់រូប មិនថាដោយផ្ទាល់ឬដោយប្រយោល។
ទឹកដោះគោ៖ ការទទួលទានទឹកដោះគោជាប្រចាំនិងទៀងទាត់ ជួយពង្រឹងឆ្អឹង ព្រោះវាមានកាល់ស្យូម វីតាមីន ផូស្វ័រ ដែលជាជំនួយដ៏សំខាន់ក្នុងការការពារជំងឺពុកឆ្អឹង។
សណ្ដែកសៀង៖ ជាប្រភពសំខាន់នៃប្រូតេអ៊ីន។ លើសពីនេះផលិតផលដូចជាទឹកសណ្តែក ឬតៅហ៊ូ សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អ៊ីសូហ្វូវីន។ នេះរំញោចរាងកាយឲ្យបង្កើតកូឡាជែន ដែលជាសមាសធាតុសំខាន់សម្រាប់ការពារការឈឺសន្លាក់ឆ្អឹង។ អាចហូបជារៀងរាល់ថ្ងៃ ព្រោះក្រៅពីជួយដល់ជំងឺរលាកសន្លាក់ វាក៏ជួយដល់បញ្ហាស្បែកផងដែរ។
ល្ងខ្មៅ៖ វាត្រូវបានគេចាត់ទុកថាជាប្រភពអាហារសំខាន់ ព្រោះសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ទាំងឆ្អឹង សក់ និងស្បែក ដោយសារតែមាតិកាកាល់ស្យូមខ្ពស់ និងមានសារធាតុរ៉ែ ទង់ដែង ដែលជួយបង្កើតកូឡាជែន ដើម្បីបង្កើនខួរឆ្អឹងនិងស័ង្កសី។
បរិភោគត្រីរួមជាមួយឆ្អឹងត្រី៖ ត្រីសាម៉ុងអាចជួយពង្រឹងឆ្អឹង។ បន្ថែមពីលើការផ្ទុកប្រូតេអ៊ីននិងអូមេហ្គា ៣ វាក៏ជាកន្លែងដែលសំបូរទៅដោយកាល់ស្យូម កូឡាជែន និងប្រូតេអ៊ីនលីកាន ដែលជាសារធាតុចិញ្ចឹមដ៏ល្អដល់ឆ្អឹងនិងជង្គង់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បារម្ភថាការ៉េមនឹងឡើងកាឡូរី នេះមកអានគន្លឹះរបស់ជនជាតិជប៉ុន ញ៉ាំយ៉ាងណាក៏មិនធាត់
ចុចអាន៖ច្នៃអាហារពេលល្ងាចមានជាតិកាបូអ៊ីដ្រាតរបៀបម៉េច ឲ្យមានសុខភាពល្អ និងបានជួយគ្រប់គ្រងទម្ងន់ផង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត