សុខភាព
បារម្ភថាការ៉េមនឹងឡើងកាឡូរី នេះមកអានគន្លឹះរបស់ជនជាតិជប៉ុន ញ៉ាំយ៉ាងណាក៏មិនធាត់
ការ៉េមគឺជាបង្អែមដែលមនុស្សភាគច្រើនចូលចិត្ត មិនថាក្មេងឬមនុស្សធំឡើយ។ សូម្បីតែអ្នកស្រឡាញ់សុខភាព ឬតារាម៉ូដែលក៏ចាប់យកការ៉េមមកញ៉ាំក្នុងពេលអាធាតុក្ដៅនេះដែរ។
កុំខកខានអត្ថបទនេះ ព្រោះយើងនឹងប្រាប់អ្នកពីគន្លឹះខ្លះៗ អំពីរបៀបញ៉ាំការ៉េមដើម្បីកុំឲ្យធាត់តាមបែបជប៉ុន។

តើការ៉េមមួយណាដែលត្រូវជ្រើសរើស? ការ៉េមដែលមានលក់នៅលើទីផ្សារ អាចត្រូវបានបែងចែកជាប្រភេទជាច្រើន ដែលសមាមាត្រទៅនឹងបរិមាណខ្លាញ់ ទឹកដោះគោ លាយបញ្ចូលគ្នា។ ជាតិខ្លាញ់ទឹកដោះគោកាន់តែច្រើន ការ៉េមកាន់តែមានរសជាតិកាន់តែផ្អែម។
ចំពោះគ្រឿងផ្សំទឹកដោះគោតិចជាង ៣ភាគរយ វាមិនត្រូវបានគេចាត់ទុកថាជាការ៉េមទេ វាគ្រាន់តែជាទឹកផ្លែឈើប៉ុណ្ណោះ។ នៅពេលជ្រើសរើសការ៉េមដែលមិនមានជាតិខ្លាញ់ ជាការល្អបំផុតដើម្បីពិនិត្យមើលសមាមាត្រនៃជាតិខ្លាញ់ពីទឹកដោះគោតិច និងស្ករតិច។ ដូច្នេះប្រសិនបើអ្នកចូលចិត្តញ៉ាំការ៉េមក្នុងពែង ឬកោណនិងដើម សូមជ្រើសរើសពណ៌ស្រាល ៗ ។

តើម៉ោងប៉ុន្មានទៅទើបញ៉ាំបាន? ពេលវេលាល្អបំផុតដើម្បីញ៉ាំបង្អែម មិនមែនគ្រាន់តែជាការ៉េមទេ គឺម៉ោង ២ ដល់ម៉ោង ៣ រសៀល ព្រោះវាជាពេលដែលរបស់ពិបាកលេបចូលទៅជាខ្លាញ់។ អ្វីដែលសំខាន់បំផុតដែលត្រូវដឹង គឺការញ៉ាំការ៉េមនៅពេលយប់។ នៅពេលយប់វាងាយស្រួលប្រែក្លាយខ្លាញ់ ទៅជាខ្លាញ់នៅពេលយប់។ ប៉ុន្តែប្រសិនបើអ្នកមិនអាចរង់ចាំបានទេ សូមណែនាំឲ្យញ៉ាំវាជាការ៉េមគ្មានជាតិស្ករ ឬគ្មានកាឡូរី។
របៀបញ៉ាំការ៉េម របៀបញ៉ាំក៏សំខាន់ដែរ ប្រសិនបើយើងទិញការ៉េមមួយកែវពីហាង វាត្រូវបានគេណែនាំឲ្យចាក់ចូលទៅក្នុងចានមួយ ហើយដាក់លាយជាមួយគ្រាប់ផ្លែឈើឬស្លឹកជីអង្កាម ដើម្បីតុបតែងមុខដើម្បីឲ្យវាមើលទៅមានពណ៌។ ម្យ៉ាងទៀតសូមជ្រើសរើសការ៉េមតូចមួយ ដើម្បីយើងអាចញ៉ាំបានទាំងអស់គ្នា ខណៈពេលដែលវាមិនរលាយ។

វិធីមួយទៀតគឺញ៉ាំផ្លែឈើដែលកក ដូចជា ស្វាយ ម្នាស់ ប៊ឺរីលាយក្រូច ឬយ៉ាអួរក្លាសេជំនួសឲ្យការ៉េម។ បន្ថែមពីលើភាពផ្អែមនៃផ្លែឈើ ក៏មានរសជាតិកាឡូរីច្រើនដែរ គ្រាន់តែយើងសង្កេតបន្តិច ហើយជ្រើសរើសការញ៉ាំ ទើបអាចជួយឲ្យយើងមានសុខភាពល្អ និងសម្រស់ស្រស់ស្អាត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុយើងតែងថប់ដង្ហើម និងរោគសញ្ញាដែលមិនគួរមើលរំលង
ចុចអាន៖ច្នៃអាហារពេលល្ងាចមានជាតិកាបូអ៊ីដ្រាតរបៀបម៉េច ឲ្យមានសុខភាពល្អ និងបានជួយគ្រប់គ្រងទម្ងន់ផង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


