ព័ត៌មានជាតិ
ពលរដ្ឋជាង ១០០ គ្រួសារប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅព្រំដែនតំបន់ម៉ាឡៃ
ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក បង្កជាជំនន់ទឹកជំនន់នៅថ្ងៃទី ១ ខែកញ្ញា នៅអូរព្រំដែនកម្ពុជា-ថៃ លិចផ្លូវ ស្ពាន និងផ្ទះប្រជាពលរដ្ឋនៅតំបន់ម៉ាឡៃ។
មន្ត្រីពាក់ព័ន្ធបាន ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ដោយសារកម្ពស់ទឹកបានលិច ប៉ុស្ដិ៍រដ្ឋបាល និងគោលដៅឈរជើងរបស់កងកម្លាំងយោធា នគរបាលការពារព្រំដែន នៅស្រុកម៉ាឡៃ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ប្រាប់អ្នកយកព័ត៌មានថា ទឹកជំនន់បង្កឱ្យជន់លិចយ៉ាងខ្លាំង នៅ ភូមិសាស្ត្រ ស្រុក និងខាងទឹកដីថៃ ហើយទឹកមួយចំនួនបានហូរធ្លាក់មកទីទំនាប និងអូរព្រំដែន ខណៈដែលពេលថ្ងៃត្រង់ ទឹកបានជន់លិចយ៉ាងលឿន។
លោក អភិបាលស្រុកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងនោះ ចំពោះពលរដ្ឋ នៅឃុំបឹងបេងប៉ះពាល់ប្រមាណ៥០គ្រួសារ ឃុំម៉ាឡៃ ប៉ះពាល់ប្រមាណ៦០គ្រួសារ និងប៉ះពាល់ដល់ទីបញ្ជាការដ្ឋាន នៃកងកម្លាំងទ្រោលការងារពលករព្រំដែនលេខ ៥១។

លោក ស្វាយ ជា បានបញ្ជាក់ឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះ ក៏ស្រកចុះបណ្តើរៗ ហើយស្រុងចុះទៅតាមអូរព្រំដែននៃភូមិសាស្ត្រឃំអូរសំព័រ អូរស្រឡៅនិងទួលពង្រ។
លោកបានដឹកនាំមន្ត្រីរាជការ កងកម្លាំងនិងអ្នកពាក់ព័ន្ធបានចេញទ្រោលស្ថានការណ៍គ្រាអាសន្ននិងត្រួតពិនិត្យ បង្ការ សង្ក្រោះគ្រោះធម្មជាតិនេះហើយមកទល់ពេលនេះ មិនមានពលរដ្ឋឬកងកម្លាំងណារងគ្រោះដោយលង់ទឹកឡើយ ឯទំហំខូចខាត ក៏មិនទាន់បានវាយតម្លៃបានដែរ គឺទាល់តែរងចាំពិនិត្យ២ទៅ៣ថ្ងៃទៀតទោះយ៉ាងណា ទឹកបានស្រក ហើយក៏មិនមានភ្លៀងធ្លាក់ខ្លាំងជាបន្តដែរ៕




អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


