Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះស្ទាក់ចាប់ឈើប្រណិត១គោយន្ត នៅស្រុកទឹកផុស​

បានផុស

នៅ

ឈើ​ប្រភេទ​ផ្ចឹក​ចំនួន​ជាង៣ម៉ែត្រគូប ដឹក​តាម​គោយន្ត​មួយគ្រឿង ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលា​ការ។

ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ គឺ​បានធ្វើ​ឡើង​នៅ​ម៉ោង៦​ព្រឹក ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ជៀប ឃុំ​ជៀប ស្រុក​ទឹកផុស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពារ គឹមហេង នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ទទួលបន្ទុក​រួមជា​អ្នកដឹកនាំ​បង្ក្រាប​បទល្មើស​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី០៣ ខែកញ្ញានេះ បាន​​ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពី​ប្រជាពលរដ្ឋលោកក៏បាន​ដឹកនាំ​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស និង​សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើដំរី​ស សហការ​ជាមួយ​កងរាជ​អាវុធហត្ថ​ស្រុក​ទឹកផុស ចុះ​ស្ទាក់​ចាប់បាន​គោយន្ត១​គ្រឿង​នេះ ដែល​បាន​ដឹកឈើ​ប្រណិត​ប្រភេទ​ផ្ចឹកចំនួន៣,២០ ម៉ែត្រគូប ។ នៅពេល​ស្ទាក់ចាប់​ អ្នក​បើក​បរ​គោយន្ត​ជា​ម្ចាស់​ឈើ បាន​ចុះ​រត់​គេច​ខ្លួន​បាត់ ។​

វត្ថុតាង​បទល្មើស​ព្រៃឈើ​នេះ​រួមមាន គោយន្ត​មួយគ្រឿង​និង​ឈើសុ​ក្រំ ចំនួន៣,២០ ម៉ែត្រគូប ត្រូវ​បាន​សមត្ថកិច្ចបញ្ជូន​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់៕​

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម