KPT+
ធ្វើការវេនយប់ត្រូវចេះតិចនិកទាំងនេះ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ
បច្ចុប្បន្ននេះ មានការងារមួយចំនួនតម្រូវឲ្យយើងធ្វើនៅពេលយប់ ដែលអាចមានឥទ្ធិពលខ្លះៗដល់សុខភាពរបស់យើងដែរ។ អត្ថបទនេះនឹងផ្ដល់ជាតិចនិកខ្លះៗជួយគ្នាយើងធ្វើការវេនយប់ចៀសផុតបញ្ហាសុខភាពធ្ងន់ធ្ងរ។
១- បើដឹងថាប៉ះពាល់ហេតុអ្វីនៅត្រូវធ្វើការវេនយប់ទៀត?

ទោះជាគ្នាយើងដឹងច្បាស់ថា ធ្វើការងារវេនយប់ ជាការងារមួយអាចប្រឈមផលប៉ះពាល់សុខភាពច្រើនក្តី ប៉ុន្តែគ្នាយើងខ្លះនៅតែបង្ខំចិត្តធ្វើដោយសារកាលៈទេសៈ ខ្លះទៀតអាចនឹងត្រូវការចំណូលបន្ថែមពីការវេនថ្ងៃធម្មតាដើម្បីជួយដល់ក្រុមគ្រួសារ ឬបំពេញតម្រូវការផ្សេងៗ ហេតុនេះធ្វើការវេនយប់ ប្រហែលជាមិនអាចកាត់ចោលបាននោះទេ។
យ៉ាងណា គ្នាយើងត្រូវចាំថា ការកាត់បន្ថយផលប៉ះពាល់ពេលធ្វើការខុសម៉ោងធម្មតាឲ្យស្ថិតនៅកម្រិតទាប គឺជារឿងអាទិភាពយើងគួរធ្វើ ដើម្បីអាចបំពេញការងារបានល្អផង នឹងអាចមានសុខភាពល្អ និងក្រុមគ្រួសារសប្បាយចិត្តបាន។
អ្វីដែលសំខាន់បំផុតមួយទៀតសម្រាប់គ្នាយើងធ្វើការងារវេនយប់ ផ្ទះរបស់យើងស្នាក់នៅ ត្រូវប្រាកដថា ជាកន្លែងមានបរិស្ថានស្ងប់ស្ងាត់ ស្រួលរស់នៅអំឡុងពេលថ្ងៃ មិនមានការរំខានអំឡុងពេលគេង។ ការគេងនៅពេលថ្ងៃ សម្រាប់អ្នកធ្វើការយប់ អាចនិយាយបានថា មិនមែនជាការគេងស្កប់ស្កល់ក៏ពិតមែន ប៉ុន្តែក៏សំខាន់ខ្លាំង ព្រោះអាចសងពេលវេលាយើងមិនបានគេងអំឡុងពេលធ្វើការយប់បាន។
២- តិចនិកជួយឲ្យសុខភាពល្អសម្រាប់អ្នកធ្វើការយប់

តិចនិកសុខភាពខាងក្រោយនេះ អាចជួយឲ្យយើងកំពុងធ្វើការងារយប់មានសុខភាពល្អបាន ដោយគ្រាន់តែធ្វើតាមការណែនាំដូចជា៖
– រកពេលសម្រាកខ្លះពេលធ្វើកិច្ចការណាមួយរួចរាល់បើយើងកំពុងធ្វើការវេនយប់។ ក្រោយចប់ការងារការស្តាប់តន្ត្រីសម្រួលអារម្មណ៍ ឬដេកត្រាំទឹកក្តៅឧណ្ហៗ សុទ្ធតែអាចជួយឲ្យសុខភាពល្អបាន។
– ញ៉ាំអាហារឲ្យបានទៀងទាត់ពេលវេលា ទាំង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីអាចជួយរៀបចំនាឡិកាក្នុងរាងកាយយើងដំណើរការបានត្រឹមត្រូវតាមពេលវេលា។
– ញ៉ាំអាហារមានប្រូតេអ៊ីនច្រើន ដូចជា បន្លែ និងផ្លែឈើជាដើម ហើយត្រូវចាំថា បើសិនជាយើងមានទម្លាប់ញ៉ាំរបស់ផ្អែមដើម្បីជួយឲ្យឆាប់គេងលក់ គួរតែញ៉ាំនៅពេលបញ្ចប់វេនការងារយើង។
– កុំផឹកគ្រឿងស្រវឹងមុនពេលចូលគេងឲ្យសោះ ព្រោះទោះជាអាចធ្វើឲ្យយើងឆាប់ងងុយគេក៏ដោយ ប៉ុន្តែគ្រឿងស្រវឹងមិនអាចជួយឲ្យយើងគេងស្កប់នៅ ២-៣ ម៉ោងបន្ទាប់ ហើយនឹងនាំឲ្យឆាប់ងងុយគេងនៅពាក់កណ្តាលអធ្រាតអំឡុងពេលយើងធ្វើការ។
– ពេលកំពុងធ្វើការវេនយប់ហើយយើងមានអារម្មណ៍ថាងងុយ កុំព្យាយាមផឹកកាហ្វេ ឬទឹកក្រូចដើម្បីជួយកុំឲ្យងងុយគេងឲ្យសោះ អាចសាកល្បងទឹកក្រូចស្រស់ (សម្បូរប្រូតេអ៊ីន) និងដើរទៅដើរមកកុំឲ្យងងុយគេង សកម្មភាពរាងកាយទាំងនេះ សុទ្ធតែត្រូវអ្នកជំនាញជឿថា អាចជួយប្រមូលអារម្មណ៍មិនឲ្យងងុយគេងបានយ៉ាងមានប្រសិទ្ធភាព។
– កុំព្យាយាមចូលគេងទាំងពោះទទេរ ក្រោយចប់ការងារ បើគ្នាយើងមានអារម្មណ៍ថាឃ្លាន អាចផឹកទឹកដោះគោមួយកែវ ឬញ៉ាំអាហារផលិតពីទឹកដោះ សុទ្ធសឹងជួយឲ្យគេងលក់ស្រួល។
– រក្សាសីតុណ្ហភាពក្នុងបន្ទប់គេងយើងឲ្យត្រជាក់ល្មម ចន្លោះពី ១៨-២០ អង្សាសេ មិនមែនត្រជាក់ខ្លាំងនោះទេ ហើយបន្ទប់ត្រូវតែងងឹត ឬយើងអាចពាក់របាំងភ្នែកជំនួយការគេងបាន។ ភ្នែកយើងមានប្រតិកម្មលឿនជាមួយពន្លឺ បើទោះជាយើងបិទវាំងននក្តី ពន្លឺនៅតែអាចធ្វើឲ្យយើងមិនងងុយគេង ឬគេងមិនស្កប់ស្កល់បាន។
– កម្ចាត់ចោលសំឡេងរំខាននៅពេលថ្ងៃ ដែលសុទ្ធតែអាចធ្វើឲ្យយើងគេងមិនស្កប់ស្កល់បាន។ អាចប្រើឆ្នុកចុកត្រចៀកជំនួយពេលគេង ដើម្បីគេចចេញពីសំឡេងរំខានមួយចំនួន ដូចជាសំឡេងកង្ហារ ម៉ាស៊ីនត្រជាក់ និងឧបករណ៍អេឡិចត្រូវនិកផ្សេងទៀត។
– ត្រូវហាត់ប្រាណក្រោយក្រោកពីគេង ហើយចាំថា ដាច់ខាតមិនត្រូវហាត់ប្រាណពេលព្រឹក បន្ទាប់ពីធ្វើការងារពេញមួយយប់នោះឡើយ ព្រោះអាចរំខានដល់ដំណេករបស់យើងបាន។ យើងក៏ត្រូវប្រយ័ត្នជាមួយនឹងថ្នាំដែលមានឥទ្ធិពលចំពោះការគេងរបស់យើងផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រាប់តែរឿងសុខភាព តើស្រីៗធ្វើការយប់ អាចគ្រោះថ្នាក់អីខ្លះ?
ចុចអាន៖ ធ្វើការយប់ជ្រៅពេក ឬវេនយប់រាប់ឆ្នាំ អាចប្រឈមកើតជំងឺទាំងនេះ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?