ព័ត៌មានជាតិ
ផ្លូវតូចធំ សួនច្បារនៅរមណីយដ្ឋានអង្គរ កែលម្អរួចរាល់ ត្រៀមទទួលភ្ញៀវឡើងវិញ
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា រហូតមកដល់ពេលនេះ អាជ្ញាធរជាតិអប្សរាបានត្រៀមរួចរាល់ហើយ ដើម្បីត្រៀមការមកដល់របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្រោយវិបត្តិជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់។
បើតាមលោក ឡុង កុសល អ្វីដែលអាជ្ញាធរជាតិអប្សរាបានត្រៀមនោះ គឺមានការកែលម្អផ្លូវតូច ធំ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ការដាំដើមឈើ ដាំស្មៅ រុក្ខជាតិផ្សេងៗ ហើយអ្វីដែលសំខាន់ និងចាំបាច់ទៀតនោះ គឺវិធានការសុខាភិបាល អនុវត្តឲ្យបាននូវគោលការណ៏ “៣កុំ ៣ការពារ” ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ទទួលបានការណែនាំ និងបណ្ដុះបណ្ដាល ព្រមទាំងស្វែងយល់នូវវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នេះរួចរាល់ហើយ។
មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរារូបនោះបានអះអាងថា ការកែលម្អផ្លូវនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានរួចរាល់ហើយ ដែលការកែលម្អនេះ ផ្ដោតទៅលើផ្លូវវង់តូច វង់ធំ នៅក្នុងរមណីយដ្ឋានអង្គរ និងផ្លូវមួយចំនួនទៀតដែលពាក់ព័ន្ធ ហើយមកដល់បច្ចុប្បន្ននេះ ផ្លូវនៅតំបន់រមណីយដ្ឋានប្រាសាទអង្គរ គឺស្អាតបាតទាំងអស់។
លោក ឡុង កុសល បានបញ្ជាក់ថា ការរៀបចំដាំដើមឈើ ដាំស្មៅ និងរុក្ខជាតិផ្សេងៗ ក៏ដូចជាការកែលម្អផ្លូវនេះសុទ្ធតែជាសកម្មភាពធ្វើឡើង ដើម្បីត្រៀមរៀបចំទទួលភ្ញៀវវិលត្រឡប់មកវិញក្រោយវិបត្តិកូវីដ ឬកូវីដបានធូរស្រាល ហើយការត្រៀមនេះមិនមែនសម្រាប់តែភ្ញៀវទេសចរជាតិនោះទេ គឺសំដៅទៅដល់ភ្ញៀវអន្តរជាតិ ពីព្រោះតំបន់នេះគឺជាតំបន់គោលដៅធំ ដែលភ្ញៀវទេសចរណ៍ចង់មកទស្សនា ដូច្នេះអ្វីៗត្រូវតែត្រៀមទុកជាមុន។
បើតាមលោក ឡុង កុសល រមណីយដ្ឋានអង្គរបានបើកយូរហើយ ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ តែក្រោយពីមានការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានបើកឡើងវិញ តែស្ថិតក្នុងវិធានការការពារ។
សម្រាប់អ្វីដែលជាការត្រៀមទប់ទល់ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩នោះ លោក ឡុង កុសល ក្នុងនាមអាជ្ញាធរអប្សរា អះអាងថា ក៏មានការបារម្ភដែរ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវគិត ត្រូវធ្វើ នៅពេលបើកឡើងវិញ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនោះ តើត្រូវធ្វើអ្វីខ្លះ ត្រៀមអ្វីខ្លះ ពីព្រោះជំងឺ Covid-19 នៅតែមាន ដូច្នេះចំណុចសំខាន់ដែលត្រូវធ្វើ គឺអនុវត្តឲ្យបាននូវ “៣កុំ ៣ការពារ” គឺត្រូវធ្វើយ៉ាងណារក្សាគម្លាតនៅពេលចូលទស្សនា ក៏ដូចជារៀបចំទីកន្លែងសុវត្ថិភាព នៅពេលចុះពីរថយន្ត និងដំណើរទស្សនារបស់ពួកគាត់នៅតាមប្រាសាទនានា គឺត្រូវធ្វើយ៉ាងណា រៀបចំលំហូរនៃការទស្សនានេះ ឱ្យបានត្រឹមត្រូវ ដោយរក្សាគម្លាតឲ្យបានច្បាស់លាស់ និងប្រើប្រាស់នូវឧបករណ៍មួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាព។
លោក ឡុង កុសល បញ្ជាក់ថា ទាំងនេះជាអ្វី ដែលត្រូវធ្វើ ហើយអាជ្ញាធរជាតិអប្សរា ក៏បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលការត្រឡប់វិញរបស់ភ្ញៀវទេសចរ ហើយក្រុមការងារទទួលបានការណែនាំបណ្ដុះបណ្ដាល និងស្វែងយល់អស់ហើយ នូវវិធានការ “៣កុំ ៣ការពារ” ជាពិសេសការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ។
សូមបញ្ជាក់ថា ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមគម្រោងកែលម្អពីចុងឆ្នាំ២០១៩មក ដោយក្នុងនោះ មានការរៀបចំផ្លូវថ្នល់ រៀបចំសួនច្បារ ដាំដើមឈើ រៀបចំទីលានបដិសណ្ឋារកិច្ចថ្មី និងរើសំណង់តូបលក់ដូរចេញពីបរិវេណខាងមុខអង្គរវត្តជាដើម៕
អត្ថបទ៖ កោះកែវ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត